(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៣៨៨គ្រឿង រកឃើញល្មើសច្បាប់១៣៦គ្រឿង (ម៉ូតូ៥២ភាគរយ) អប់រំ៤៥គ្រឿង និងផាកពិន័យ៩១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១១ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន៥៦៨គ្រឿង, អប់រំ១៦គ្រឿង និងផាកពិន័យចំនួន៥១គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១១,០៤៩គ្រឿង រកឃើញយានយន្តល្មើស១,២៧៦(ម៉ូតូ៦៣ភាគរយ) ក្នុងនោះអប់រំ៥៣៤គ្រឿង និងផាកពិន័យ៧៤២គ្រឿង៕