(ភ្នំពេញ)៖ TOUR les JOURS ជាហាងនំបុ័ងដល់ល្បីល្បាញនៅកម្ពុជា ធ្លាប់បានចូលរួមធ្វើសកម្មភាពមនុស្សធម៌ជាច្រើនកន្លងរួចមកហើយ។
ជាថ្មីម្តងទៀត TOUR les JOURS ក៏បានចូលរួមឧបត្ថម្ភជានំបុ័ងច្រើនប្រភេទ ដល់សហព័ន្ធកីឡាសីដក់កម្ពុជា ដើម្បីចូលរួមចំណែកលើកស្ទួយដល់វិស័យកីឡា និងគាំទ្រដល់យុវជន យុវនារីថ្នាល់ ដែលជាកីឡាករ កីឡាការិនី ចូលរួមការក្រកួតកីឡាសីដក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ដែលនឹងត្រូវត្រៀមខ្លួន ការប្រកួត Sea Games នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨នេះ ធ្វើឡើងនៅថ្ងៃទី០៦ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ដែលមានការអញ្ជើញចូលរួមពីភ្ញៀវកិតិ្តយសយ៉ាងច្រើន ដើម្បីលើកទឹកចិត្ត និងលើកស្ទួយដល់កីឡាសីដក់កម្ពុជា។
ការប្រកួតកីឡាសីដក់ថ្នាក់ជាតិ ឆ្នាំ២០១៨នេះ គឺឃើញមានការចូលរួមទស្សនាដោយផ្ទាល់យ៉ាងច្រើនកុះករ ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ ក្នុងនោះ TOUS les JOURS ក៏បានចែកនំបុ័ងដោយឥតគិតថ្លៃ ដល់អ្នកចូលរួមទស្សនា គ្រូបង្វឹក កីឡាករ កីឡាការិនី គណៈកម្មការផងដែរ។ អ្នកទស្សនាការប្រកួតពួកគាត់ បានទទួលទាននំបុ័ង TOUR les JOURS ប្រកបដោយទឹកមុខសប្បាយរីករាយ។ បន្ថែមពីនេះទៅទៀត TOURS les JOURS ប្តេជ្ញានឹងបន្តការគាំទ្រវិស័យកីឡាគ្រប់ប្រភេទ ដើម្បីលើកស្ទួយឱ្យកីឡាជាតិកម្ពុជា កាន់តែមានភាពរីកចំរើន និងអភិវឌ្ឍទៅមុខ ហើយបន្តឈានចូលទៅក្នុងថ្នាក់អន្តរជាតិ៕