(ស្វាយរៀង)៖ ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក សមាជិការ ក្រុមប្រឹក្សាប្រធានភូមិ និងប្រជាការពារ លើសមិទ្ធផលនៃលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅមណ្ឌលខេត្តស្វាយរៀង។
ថ្លែងក្នុងឱកាសនោះ លោកប្រធានក្រុមការងារ បានបញ្ជាក់ថា យើងពិតជាមានមោទនៈភាពខ្លាំងណាស់ ដែលទទួលបានការទុកចិត្ត និងមានជំនឿមកលើ គណបក្សប្រជាជនកម្ពុជារបស់បងប្អូនប្រជាពលរដ្ឋ ទាំងនេះគឺបានបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ទទួលបានសំឡេងគាំទ្រ ចំនួន២២៩,២០៩សំឡេង ស្មើនឹង៨០.៥០% នៃចំនួនបានការសរុបដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ៥ លើ៥អាសនៈ ដែលជាជោគជ័យយ៉ាងត្រចះត្រចង់បំផុត។
ស្ថិតនៅក្នុងខណៈនោះដែរ លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែន បាននាំនូវមតិថ្លែងអំណរអរគុណរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងលោកស្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តស្វាយរៀង ដែលស្រឡាញ់ និងទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសសម្រាប់ នីតិកាលទី៦ នឹងអាណត្តិបន្តៗទៀត៕