(ក្រចេះ)៖ រដ្ឋបាលខេត្ដក្រចេះ បានជូនដំណឹងពីការផ្អាកចរាចរណ៍បណ្ដោះអាសន្ន សម្រាប់រថយន្ដធុនធំផ្ទុកទម្ងន់លើសពី១០តោន ដែលធ្វើដំណើរឆ្លងកាត់ តាមកំណាត់ផ្លូវជាតិលេខ៧៣ ស្រុកឆ្លូង ខេត្តក្រចេះ ក្នុងអំឡុងពេលទឹកជំនន់ ចាប់ពីថ្ងៃទី១១ ខែសីហានេះតទៅ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨នេះ។
រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា ដោយសារកម្ពស់ទឹកទន្លេមេគង្គបានជន់ឡើងខ្ពស់ជាបន្ដបន្ទាប់ ឈានដល់កម្រិតប្រកាសអាសន្ន និងផ្លូវជាតិលេខ៧៣ (ឆ្លូង-ក្រចេះ) ស្ថានភាពទឹកបានជន់ឡើងប្រៀបទ្រូងផ្លូវ អាចបណ្ដាលឲ្យស្រុតផ្លូវ ស្រុតចិញ្ចើម ក្បាលស្ពាន និងលូទទឹងផ្លូវ ដូច្នេះរថយន្ដធុនធំទាំងអស់ត្រូវផ្អាកធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ន។
ការផ្អាកចរាចរណ៍បណ្ដោះអាសន្ននេះ គឺដើម្បីការពារសុវត្ថិភាពធ្វើដំណើរជូនប្រជាពលរដ្ឋ បញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ និងការពារតួផ្លូវកុំឲ្យរងការខូតខាតធ្ងន់ធ្ងរ។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹង ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖