(ភ្នំពេញ)៖ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងរីកចម្រើនខ្លាំង ការរីកចម្រើននេះ បានធ្វើឲ្យប្រទេសជាច្រើន បានចូលមកវិនិយោគិនរកស៊ីនៅកម្ពុជា ជាហូរហែរ។
ជាស្ដែងដូចជា ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង របស់កូរ៉េឈ្មោះថា G Park បានចូលមកធ្វើអាជីវកម្មនៅកម្ពុជា និងទទួលបានភាគជោគជ័យខ្លាំង ត្រឹមតែរយៈពេលមួយឆ្នាំ ក្នុងការឈានជើងចូលទីផ្សារកម្ពុជានេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន JCRI និងក្រុមហ៊ុន ដុងហ្វា ហ្វាម ជាក្រុមហ៊ុនល្បីមួយនៅប្រទេសកូរ៉េ បានចុះកិច្ចព្រមព្រៀង
ភាពដៃគូរពាណិជ្ជកម្ម ទទួលសិទ្ធិចែកចាយផ្ដាច់មុខ ភេសជ្ជៈប៉ូវកំលាំង G Park នៅកម្ពុជា ជាមួយវិនិយោគិនកម្ពុជា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ពោលការចូលមកដល់នេះ មានរយៈពេល១ឆ្នាំមកហើយ។
ក្នុងនោះក្រុមហ៊ុនទាំងពីរ បានសហការជាមួយលោក ងួត ចាន់ដេវីត តំណាងចែកចាយ ភេសជ្ជៈប៉ូវកំលាំង G Park
បង្កើតនូវការប្រគុំតន្ត្រីសប្បុរសធម៌នានា ដើម្បីប្រមូលថវិការ ទៅសាងសង់អគារសិក្សា ដល់សិស្សនិស្សិត នៅវិទ្យាល័យព្រះពុទ្ធមានសេរីខេត្តកំពង់ស្ពឺ ក៏ដូចជាជួយដល់ទុរគតជន គ្មានទីពឹង និងបានចូលរួមឧបត្ថមគាំទ្រ ដល់វិស័យកីឡា និងចូលរួមក្នុងវិស័យជាច្រើន ផ្សេងៗទៀតផងដែរ។
លើសពីនេះទៅទៀត ក្រុមការងាររបស់ G Park បានធ្វើដំណើរ Activation ទៅគ្រប់ខេត្តក្រុងនៃ ប្រទេសកម្ពុជា ជាមួយនឹងការប្រគុំតន្ត្រី ទេសចរណ៍ស្ទើតែគ្រប់ខេត្តក្រុង ដើម្បីផ្ដល់នូវភាពសប្បាយរីករាយជូនបងប្អូន។
ទាំងនេះសរបញ្ជាក់ ពីភាពរីកចម្រើន របស់ភេសជ្ជៈ G Park បន្ទាប់ពីឈរជើងបានត្រឹមតែ១ឆ្នាំប៉ុណ្ណោះ មិនថាទីផ្សារក្នុងក្រុង ឬស្រុកស្រែចម្ការនោះឡើយ បងប្អូនប្រជាពលរដ្ឋតែងតែស្គាល់នៅប្រភេទភេសជ្ជៈនេះ។ ក្នុងនោះក៏ ក្រុមការងារ G Park ជួយយ៉ាងច្រើនដល់ប្រជាជនកម្ពុជា៕