Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកបរមិនត្រូវល្មើសល្បឿនកំណត់ជាដាច់ខាត! ស្លាប់៥នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១០ ខែសីហាម្សិលមិញ

11-08-2018 07:05

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សរបួសស្រាល១នាក់ និងរបួសធ្ងន់៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦គ្រឿង រថយន្តតូច៥គ្រឿង រថយន្ដផ្សេងៗ២គ្រឿង និងថ្មើរជើង ២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន, មិនប្រកាន់ស្តាំ, ប្រជែង, បត់គ្រោះថ្នាក់ និងមិនគោរពសិទ្ធិ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា រយៈពេល១០ថ្ងៃនេះ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៧៨លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន ៣៦នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន ៦១នាក់ និងស្រាលចំនួន ៣៦នាក់៕