(ភ្នំពេញ)៖ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ខ្លួនបានដោះស្រាយបណ្តឹងទាំងអស់ចំនួន ២៦៣៨ រួចរាល់ហើយ ព្រមទាំងបិទផ្លូវតវ៉ាផងដែរ ពាក់ព័ន្ធបញ្ហាដែលលេចឡើងក្នុងពេលការបោះឆ្នោតកន្លងមក។

សេចក្តីប្រកាសរបស់គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា៖ ជារួម គ.ជ.ប បានដោះស្រាយបណ្តឹងទាំងអស់ ហើយបានសម្រេចបិទផ្លូវតវ៉ា។

ជាមួយគ្នានេះ គ.ជ.ប ក៏នឹងប្រកាសផ្សាយលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ស្អែកនេះផងដែរ៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖