(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គ.ជ.ប) នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៅវេលាម៉ោង៧៖០០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ស្អែកនេះហើយ ដោយការប្រកាសនេះ ធ្វើឡើងតាមប្រព័ន្ធផ្សព្វរបស់រដ្ឋមួយចំនួន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាន។
គ.ជ.ប បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយដែលត្រូវធ្វើការផ្សព្វផ្សាយជូនសាធារណជនអំពីលទ្ធផលបណ្តោះ នៃការបោះឆ្នោតនេះរួមមាន៖ ទូរសទស្សន៍ជាតិ (ទទក), វិទ្យុជាតិ FM 96 MHz, វិទ្យុវត្តភ្នំ FM 105.70 MHz, វិទ្យុ និងទូរទស្សន៍ Online គ.ជ.ប។ ជាមួយនោះទូរទស្សន៍ Fresh News ក៏នឹងផ្សាយបន្តផ្ទាល់ពី TVK ផងដែរ។
ជាមួយគ្នានេះ គ.ជ.ប ក៏បានប្រកាសឱ្យគ្រប់គណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ តាមមណ្ឌលរាជធានី-ខេត្ត អាចប្តឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធទាំងអស់នៃការបោះឆ្នោតក្នុងរយៈពេល៧២ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្តោះអាសន្ន អនុលោមតាមមាត្រា១៣១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងរបស់ គ.ជ.ប ដូចខាងក្រោម៖