អាជ្ញាធរខណ្ឌជ្រោយចង្វារ ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សចំនួន១២នាក់, ម៉ូតូចំនួន៣៧គ្រឿង, រថយន្តមួយគ្រឿង និងមាន់ជល់ចំនួន៧ក្បាល
10-08-2018 16:18
(ភ្នំពេញ)៖ លោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំកម្លាំងចម្រុះ ចុះប្រតិបត្តិការទីតាំងសង្វៀនជល់មាន់មួយកន្លែង ដោយបានឃាត់ខ្លួនមនុស្សចំនួន ១២នាក់, ម៉ូតូចំនួន ៣៧គ្រឿង, រថយន្តមួយគ្រឿង, និងមាន់ជល់ចំនួន ៧ក្បាល ដែលស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក កៅ សារ៉ាវុធ បានប្រាប់ឲ្យដឹងថា មានការរាយការណ៍ពីប្រជាពលរដ្ឋនៅជិតនោះថា មានកន្លែងបើកលេងល្បែងស៉ីសងមាន់ជល់មួយកន្លែង ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមៗ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានបញ្ជាឲ្យលោកដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបទីតាំងជល់មាន់ខាងលើនេះ។
នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ១២នាក់, ម៉ូតូ ៣៧គ្រឿង, រថយន្ត Tundra មួយគ្រឿង, និងមាន់ជល់ចំនួន ៧ក្បាល រួមនឹងសម្ភារមួយចំនួនដែលបម្រើឲ្យសង្វៀនជល់មាន់។ កម្លាំងជំនាញបាននាំខ្លួនមនុស្សទាំងអស់នោះទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតីវិធី៕