(ភ្នំពេញ)៖ លោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បានសម្រេចឲ្យជនត្រូវចោទចំនួន២នាក់ ត្រឡប់ទៅផ្ទះវិញ ចំណែកបុរសម្នាក់ពាក់ព័ន្ធសំណុំរឿងដដែលនេះ ត្រូវបានអនុញ្ញាតឲ្យដាក់ទៅមណ្ឌលបន្សាបគ្រឿងញៀន។
ពាក់ព័ន្ធករណីនេះ លោក ហូ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ជនសង្ស័យមាន២ក្រុមរួមមាន៖
*ឈ្មោះ ស៊ូ ដាណេ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរអ្នកចំម្រៀង ស្នាក់នៅបន្ទប់ជួលលេខ៣ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រងរបួសជាំលើស្មងដៃ និងលើដងខ្លួន។
ចំណែកមួយក្រុមទៀតមានឈ្មោះ អ៊ុច រតនា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ៧ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី២ឈ្មោះ អឿ សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅបន្ទប់ជួលលេខ៧ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
លោកអធិការ ហូ ម៉េងវ៉ាង បានបមន្ថែមថា សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនក្រុមជនសង្ស័យទាំង៣នាក់ កាលពីល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅក្នុងករណីហិង្សា ដោយចេតនា វាយតប់ គ្នាទៅវិញទៅមក នៅចំណុចបន្ទប់ជួល ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ៕