(ភ្នំពេញ)៖ ហាងកាហ្វេ OLDTOWN WHITE COFFEE ដែលជា Franchise ពីប្រទេសម៉ាឡេស៊ី បានពង្រីកនូវសក្ដានុពលកាន់តែខ្លាំងបន្ថែមទៀតនៅកម្ពុជា បន្ទាប់ពីទទួលបានការគាំទ្រខ្ពស់ នៅបណ្ដាប្រទេសល្បីៗនៅលើពិភពលោក។
លោក ប៊ុន ឃាម នាយកគ្រប់គ្រងហាងកាហ្វេ OLDTOWN WHITE COFFEE នៅកម្ពុជា បានថ្លែងឲ្យដឹងក្នុងឱកាសបើកសម្ពោធសាខាទី១ នៅផ្សារទំនើបអ៊ីអ៊នទី២ សែនសុខ នៅថ្ងៃទី០៩ សីហាថា «ការហ្វេ OLDTOWN WHITE COFFEE បានទទួលសិទ្ធិផ្ដាច់មុខក្នុងការប្រកបអាជីវកម្ម ហាងកាហ្វេលក្ខណៈ Franchise ក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៨នេះ ហើយយើងគ្រោងនឹងបើកពីរទីទាំងទៀត គឺនៅអូឡាំព្យា និងបឹងកេងកង»។
លោកបន្ដថា «សម្រាប់ហាងនីមួយៗយើងនឹងច្នៃប្រឌិតឲ្យកាន់តែទំនើប និងមានភាពទាក់ទាញជាងមុន ដើម្បីបំពេញនូវភាពទាន់សម័យជូនដល់អតិថិជន ក្រៅពីរសជាតិដ៏ឈ្ងុយឆ្ងាញ់់ប្រកបដោយគុណភាពខ្ពស់ និងស្ដង់ដាតាមម៉ាកលេខ១ ប្រចាំប្រទេសម៉ាឡេស៊ី ដែលបច្ចុប្បន្នមានរហូតដល់តែជាង២០០ទីតំាងនៅម៉ាឡេស៊ី និងតាមបណ្ដាប្រទេសល្បីៗមួយចំនួនទៀត ដូចជា៖ នៅសង្ហិបុរី ចិន អូស្ដ្រាលី និងមីយ៉ាន់ម៉ាជាដើម»។
នាយកគ្រប់គ្រង OLDTOWN WHITE COFFEE បានបន្ដថា បានជាលោកសម្រេចទិញ Franchise ពីក្រៅប្រទេសនេះ ដោយសារតែសម្លឹងឃើញថា សេដ្ឋកិច្ចប្រទេសកម្ពុជា ក៏ដូចជា ប្រជាជនយើងផ្ទាល់ កាន់តែភាពល្អប្រសើរជាងមុន ហើយចូលចិត្ដពិសានូវកាហ្វេបែបម៉ាកល្បីទំនើបៗ ដូចនេះ OLDTOWN WHITE COFFEE នឹងកាន់តែទទួលបានការគាំទ្រខ្ពស់ពីអតិថិជន ដោយអំឡុងបើកលក់សាកល្បង គឺទទួលបានការពេញចិត្ដយ៉ាងខ្លាំងទៅលើរសជាតិកាហ្វេ ប្លែកមាត់ ក្លិនឈ្ងុយឆ្ងាញ់ជាប់ចិត្ដ បងប្អូនយើងនៅទីនេះតែម្ដង។
សម្រាប់លោកអ្នក ដែលចង់សាកនូវរសជាតិ កាហ្វេ អាហារ និងភេសជ្ជៈផ្សេងៗទៀតដែលមានរសជាតិឈ្ងុយឆ្ងាញ់ ពី OLDTOWN WHITE COFFEE សូមអញ្ជើញមកទីតាំងផ្សារទំនើបអ៊ីអ៊នទី២ សែនសុខ ក្បែរទីតាំងធ្វើលិខិតឆ្លងដែន៕