(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសារាចរស្ដីពី ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជជាតិ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ដើម្បីជាទិវាបុណ្យរំលឹកដល់គុណូបការៈរបស់មនុស្សវ័យចាស់កម្ពុជា បុព្វការីជន ជីដូនជីតា ឪពុកម្ដាយ អ៊ុ ពូ មីង ដែលបានកសាង និងបន្សល់ទុកនូវកេរមរតកថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត។
សារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ បានគូសបញ្ជាក់ដែរថា ការប្រារព្ធទិវានេះមានគោលបំណងលើកកម្ពស់ កិច្ចគាំពារដ៏មានប្រសិទ្ធភាពសំដៅលើកស្ទូយសុខុមាលភាពរបស់មនុស្សវ័យចាស់ ឲ្យកាន់តែប្រសើរឡើង ហើយទិវានេះក៏បង្ហាញឲ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សវ័យចាស់ បុព្វការីជន ដែលបានបង្កើតធនធានដ៏មានសារប្រយោជន៍ ព្រមទាំងផ្ដល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធយ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានធ្វើការណែនាំនូវចំណុចសំខាន់ៗចំនួន១០ផងដែរ ដើម្បីរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្ដរជាតិ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ឲ្យបានទូលំទូលាយ និងផ្សព្វផ្សាយឲ្យប្រជាជនកម្ពុជាគ្រប់វ័យ បានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ៕
សូមអានខ្លឹមសារទាំងស្រុង នៃសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា នៅខាងក្រោមនេះ៖