(ភ្នំពេញ)៖ ឱកាសពិសេសរបស់អតិថិជន ដែលទទួលបានកម្មវិធីពិសេស ចំណាយលុយតិច ទិញបានរបស់ប្រ៊េនៗ ក្នុងឱកាសចូលរួមពិធីបើកសម្ពោធហាងសម្ភារៈកីឡារបស់ប្រទេសបារាំង Decathlon វេលាម៉ោង ៩ព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ នៅផ្សារទំនើប Aeon Mall Sen Sok City (ជាន់ផ្ទាល់ដី)។

ក្នុងឱកាសពិសេសនោះ លោកអ្នកចំណាយត្រឹមតែ ៣$ នឹងក្លាយជាម្ចាស់កាបូបដ៏ស្រស់ស្អាត ជាច្រើនពណ៌តាមការពេញចិត្តរបស់លោកអ្នក។

កាន់តែអស្ចារ្យទៀតនោះ Decathlon បាននាំយកសម្ភារៈកីឡាជាង ៦០ប្រភេទខុសៗគ្នា ដែលមានគុណភាពខ្ពស់ និងតំលៃសមរម្យ ដើម្បីបំពេញតម្រូវការជូនអតិថិជនគ្រប់រូប ក្នុងការស្វែងរកសម្ភារៈកីឡាអោយកាន់តែមានភាពងាយស្រួល និងសម្បូរបែបផងដែរ។

សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់ គេហទំព័រ៖ www.decathlon.com.kh ឬ Decathlon Cambodia នៅតាមបណ្តាញសង្គមហ្វេសប៊ុក៕