(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៧នាក់, របួស្រាល៣នាក់ របួសធ្ងន់ចំនួន៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦គ្រឿង, រថយន្ដធុនធំ៣គ្រឿង, រថយន្ដធុនតូច៤គ្រឿង​, អ្នកថ្មើជើងម្នាក់ និងគោយន្ដ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង និងបត់គ្រោះថ្នាក់។

សូមបញ្ជាក់ថា រយៈពេល០៩ថ្ងៃចាប់ពីថ្ងៃទី០១ដលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចណ៍​កើតឡើងចំនួន៧០លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣១នាក់, របួសស្រាល៣៥នាក់ និងរបួសធ្ងន់៥៦នាក់៕