(ភ្នំពេញ)៖ រថយន្តសម្អាតផ្លូវរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សម្អាតផ្លូវបានចម្ងាយ៣១០៨km ក្នុង៧ខេត្តរាជធានី ដោយចំណាយពេលអស់១៦៥ថ្ងៃ ចន្លោះពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៨ ។
នាយកទំនាក់ទំនងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បណ្ឌិត អ៊ឹម សុធារិទ្ធ មានប្រសាសន៍ថា «ក្រុមហ៊ុន តែងចូលរួមលើកស្ទួយបរិស្ថានស្អាត ដើម្បីឲ្យប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវនានា ទទួលបានសុខភាពល្អគ្រប់ៗគ្នា»។
ចម្លោះពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៨ រថយន្តសម្អាតផ្លូវក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើយុទ្ធនាការទៅសម្អាតផ្លូវនៅខេត្តកំពង់ស្ពឺ៩ថ្ងៃ បានចម្ងាយផ្លូវ១៨០km ខេត្តកំពង់ធំ១១ថ្ងៃ បានចម្ងាយផ្លូវ២២០km រាជធានីភ្នំពេញ៩៦ថ្ងៃ បានចម្ងាយផ្លូវ១៧២៨km ខេត្តព្រះវិហារ១១ថ្ងៃ បានចម្ងាយផ្លូវ២២០km ខេត្តសៀមរាប១៦ថ្ងៃ បានចម្ងាយផ្លូវ៣២០km ខេត្តស្វាយរៀង ៧ថ្ងៃ បានចម្ងាយផ្លូវ១៤០km និងខេត្តកណ្ដាល១៥ថ្ងៃ បានចម្ងាយ៣០០km។
សម្រាប់ខែកក្ដដា និងសីហានេះ រថយន្តសម្អាតផ្លូវទាំង៤គ្រឿង ដែលមានសមត្ថភាពបោសធូលី បូមធុលី និងបាញ់ទឹកសម្អាតផ្លូវបានស្អាតល្អ បន្តសម្អាតតាមវិថីជាច្រើនក្នុងរាជធានីភ្នំពេញ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា, ស្រាបៀរស្តោតបាលីប្ល៊ែក, ស្រាបៀរកូដូ, ទឹកផ្លែឈើ Joop, ភេសជ្ជៈ Ize, ភេសជ្ជៈប៉ូវកម្លាំង Wurkz, និងទឹកសុទ្ធកម្ពុជា បានឧបត្ថម្ភធុងសំរាម១០០០ធុងជូនសាលាធានីភ្នំពេញ ធុងសំរាម១០០០ធុងជូនរដ្ឋបាលខេត្តសៀមរាប និងធុងសំរាម២០០ធុងផ្សេងទៀតជូនរដ្ឋបាលខេត្តកំពត សម្រាប់ប្រើប្រាស់ នាពេលកន្លងមក៕