(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ (អតីតផ្សារទំនើប សូរិយា) នឹងរៀបចំការអបអរសាទរខួប​១៥ឆ្នាំ នៃការដំណើរការ និងជាផ្សារទំនើបដំបូង​គេបង្អស់ នៅក្នុងប្រទេសកម្ពុជា។

អ្វីដែលជាការផ្តល់យ៉ាងពិសេសជួននោះគឺ ភោជនីយដ្ឋានល្បីៗស្ទើរតែទាំងអស់ នឹងមានការ​បញ្ចុះតម្លៃ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ រួមមាន៖

*Bonchon នឹងផ្តល់ជូនការបញ្ចុះតម្លៃ​១៥%
*KOI នឹងផ្តល់ជូនការបញ្ចុះតម្លៃ​២០% សម្រាប់ការទិញកាតសមាជិក និងទទួលបាន​គូប៉ុងចំនួន​១កែវ ដោយឥតគិតថ្លៃ
*Pepper Lunch នឹងផ្តល់ជូននៃការទិញ មុខម្ហូបណាមួយ​ថែមការ៉េម​១កែវ
*The Pizza Company នឹងផ្តល់ជូននៃការទិញ ភីហ្សា​១ ថែម​​១
*ការ៉េម Swensen’s នឹងផ្តល់ជូននៃការទិញ​១ស្កូប ថែម​១ស្កូប
*ការ៉េម Dairy Queen នឹងផ្តល់ជូននៃការទិញ ហតដក​១ ​ថែម​នំ១
*Bar B Q Plaza នឹងផ្តល់ជូនប័ណ្ណសាច់ប្រាក់​១០ដុល្លារ ចំនួន​២០រង្វាន់
*Treasures of Cambodia នឹងផ្តល់ជូនការបញ្ចុះតម្លៃ​១៥% រាល់ការទិញផលិតផលខ្មែរ ធ្វើដោយ​ដៃទាំងអស់
*Flavours of Cambodia ឬ​អាហារដ្ឋានម្ហូបខ្មែរ ស្ថិតនៅជាន់ទី៤ នឹងផ្តល់ជូន​១៥% បន្ថែមទៀតរាល់ពេលប្តូរប័ណ្ណ សាច់ប្រាក់។

មិនត្រឹមតែប៉ុណ្ណោះ មិត្តយុវវ័យអាចចូលរួមលេងកំសាន្ត ដើម្បីឈ្នះរង្វាន់ជាច្រើន សន្ធឹកសន្ធាប់​ពេញមួយថ្ងៃ ជាមួយកម្មវិធីពិសេសដូចជា៖ ការប្រកួតប្រជែងញុំាភីហ្សា និងហតដក, ការបង្ហាត់ធ្វើ អាយ ស្គ្រីម ខេក, ការបង្ហាញធ្វើគំនូរពីខ្សាច់, ការគូររូបពិតរបស់អ្នក និងការបង្រៀនចាក់អំបោះវត្ថុអនុស្សាវរីយ៍។

សូមបញ្ជាក់ថា​ ការប្រកួតប្រជែងញុំាភីហ្សានឹងស្វែងរកអ្នកឈ្នះ ចំនួន​៣នាក់ ដោយផ្តល់ជូនប័ណ្ណ សាច់ប្រាក់ម្នាក់​១០ដុល្លារ និងការប្រកួតប្រជែងញុំាហតដក នឹងស្វែងរកអ្នកឈ្នះចំនួន​៣នាក់ ដោយផ្តល់ជូនប័ណ្ណសាច់ប្រាក់ម្នាក់​៥ដុល្លារ។

ព័ត៌មានបន្ថែម: (៨៥៥) ០៧ ៨៨៨ ០៧៩ និងគេហទំព័រ: SORYA Center Point៕