(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,១១៤គ្រឿង រកឃើញល្មើសច្បាប់១២២គ្រឿង (ម៉ូតូ៦៤ភាគរយ) អប់រំ៤៩គ្រឿង និងផាកពិន័យ៧៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី០៩ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន៦២៦គ្រឿង, អប់រំ១៥គ្រឿង និងផាកពិន័យចំនួន៥០គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨,៣៨០គ្រឿង រកឃើញយានយន្តល្មើស៩៩៤(ម៉ូតូ៦៣ភាគរយ) ក្នុងនោះអប់រំ៤៥៦គ្រឿង និងផាកពិន័យ៥៣៨គ្រឿង៕