(ភ្នំពេញ)៖ អស់កង្វល់ពីបញ្ហាសក់ខូចទៀតហើយ! ជាមួយបច្ចេកវិទ្យាពីប្រទេសជប៉ុនសម្រាប់សក់ស្អាតងាយៗគឺបច្ចេវិទ្យាថ្មី«ណាណូអ៉ី»ដែលធ្វើឲ្យសុភាពនារី នឹងទទួលបានភាពជឿជាក់ ប្រកបដោយភាពស្រស់ស្អាតនៃសរសៃសក់ និងស្បែកក្បាលរបស់លោកអ្នកគ្រប់ពេល ។ កត្ដានេះហើយ ដែលធ្វើឲ្យអតិថិជនកម្ពុជាយើង កំពុងតែនិយមប្រើប្រាស់ ផលិតផលសម្ភាររបស់ជប៉ុនមួយនេះ ។
ជាក់ស្ដែង ក្នុងឱកាសដែលអ្នកជំនាញផ្នែកថែរក្សាសម្រស់ និងសុខភាពសក់របស់ប្រទេសជប៉ុន លោកស្រីវេជ្ជបណ្ឌិត Mana បានធ្វើបទបង្ហាញពីវិធីសាស្ដ្រ និងគុណប្រយោជន៍ខ្ពស់ ក្នុងការប្រើប្រាស់ ឧបករណ៍ និងសម្ភាររបស់ Panasonic ជាមួយនិងបច្ចេវិទ្យា«ណាណូអ៉ី»នៅផ្សារទំនើបអ៉ីអ៊នសែនសុខ នៅជាន់ទី១នៅថ្ងៃទីកាលពីចុងសប្តាហ៍នេះ គឺទទួលបានចាប់អារម្មណ៍ និងគាំទ្រយ៉ាងច្រើន ។
អតិថិជនទាំងអស់ពិតមិនដឹងទេថា «តើណាណូអ៉ី គឺជាអ្វី»? តាមពិត«ណាណូអ៉ី» គឺជាគ្រាប់ទឹក មានទំហំតូចបំផុត ដែលមិនអាចមើលឃើញនឹងភ្នែក ប៉ុន្តែមានប្រសិទ្ធភាពដ៏អស្ចារ្យក្នុងការជ្រៀបចូលក្នុងសរសៃសក់ ព្យាបាលសក់ និងស្បែកក្បាលដែលមានបញ្ហា ដោយផ្តល់នៅជាតិទឹក និងអ៉ីយ៉ុង ដែលជាសារជាតិចាំបាច់បំផុតសម្រាប់តម្រូវការសក់ប្រចាំថ្ងៃ។មិនត្រឹមតែប៉ុណ្ណោះ បច្ចេកវិទ្យា«ណាណូអ៉ី» ត្រូវបានបំពាក់នៅក្នុងម៉ាស៊ីនត្រជាក់ ម៉ាស៊ីនផ្លុំសក់ និងម៉ាស៊ីន គៀបសក់ របស់ Panasonicតែមួយគត់។