Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដាច់អគ្គិសនីនៅតំបន់មួយចំនួនក្នុងខណ្ឌដង្កោ បណ្តាលមកពីរថយន្តដឹកដែក បើកបុកបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យមបាក់ចំនួនមួយដើម, EDC ជួសជុលឲ្យមានចរន្តអគ្គិសនីឡើងវិញនៅយប់នេះ

09-08-2018 17:17

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង០៨៖៤៧នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៤ (GS4-F13&F27) មូលហេតុ បណ្តាលមកពីមានរថយន្តដឹកដែក បើកបុកបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) បាក់ចំនួនមួយដើម ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដូចជា៖ ផ្លូវចំការដូង ភូមិខ្វា ភូមិល្វា ភូមិសំបួរ ភូមិថ្មី ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អគ្គិសនីកម្ពុជា បានបញ្ជាក់ទៀតថា ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យបានប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង២២៖៣០នាទីយប់៕