(ភ្នំពេញ)៖ បុរសជាអ្នកបើកគោយន្តកែច្នៃម្នាក់ ត្រូវបានលោក ស្វាយ តុញ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យមទៅផ្ទះវិញ កាលពីថ្ងៃទី៨ ខែសីហា ឆ្នៃ២០១៨។
ការសម្រេចរបស់លោកចៅក្រម ស្វាយ តុញ ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ បានចោទប្រកាន់ រួចបញ្ជូនរឿងទៅចៅក្រមជាអ្នកសម្រេច។ នេះបើយោងតាមការឲ្យដឹងពី មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ។
អ្នកបើករថយន្តឈ្មោះ ម៉ៅ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅក្នុងហេតុការគ្រោះចរាចរណ៍ កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ខាងត្បូងប៉ុស្តិ៍បាក់ខែង ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានបណ្តាលឲ្យជនរងគ្រោះមានឈ្មោះ ផាត់ សុខលីន ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិថ្មីឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបាត់បង់ជីវិត នៅពេលដែលជិះម៉ូតូម៉ាកហុងដា១២៥ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម 1F-1857 ក្រោយបានជួបឧប្បទវហេតុគ្រោះថ្នាក់ចររាចរណ៌បុកជាមួយគោយន្តកែច្នៃ៕