(ភ្នំពេញ)៖ ធនាគារឯកទេសវីង នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ បានធ្វើការចាប់ឆ្នោតស្វែងរកអតិថិជនចំនួន៣នាក់ ដែលមានសំណាងឈ្នះរង្វាន់ដំណើរកម្សាន្ត ទៅកាន់កោះសេនតូហ្សា ប្រទេសសិង្ហបុរី បន្ទាប់ពីពួកគាត់ធ្វើប្រតិបត្តិការទូទាត់ប្រាក់តាមរយៈវីង អនឡាញម៉ាស្ទ័រកាត ចាប់ពីខែមករា រហូតដល់ដំណាច់ ខែកក្កដា ឆ្នាំ២០១៨។
អតិថិជនដែលឈ្នះរង្វាន់នីមួយៗ នឹងទទួលបានសំបុត្រយន្តហោះ តាមជើងហោះហើរ Silk Air ទៅកាន់ប្រទេសសិង្ហបុរី និងការស្នាក់នៅសណ្ឋាគារសូហ្វីតែល សេនតូហ្សា រីស៊ត ចំនួន២យប់ និងសំបុត្រចូល ទស្សនាកោះសេនតូហ្សាសម្រាប់មនុស្សពីរនាក់។
ចាប់ពីថ្ងៃដាក់ឲ្យប្រើប្រាស់ម៉ាស្ទ័រកាត រហូតមកដល់ថ្ងៃនេះ អតិថិជនរបស់វីង បានធ្វើប្រតិបត្តិការទូទាត់ប្រាក់រហូតដល់ជិត១០ម៉ឺនប្រតិបត្តិការ ដែលនេះជាសាក្សីមួយ ដែលបង្ហាញអំពីទំនុកចិត្ត របស់អតិថិជន ទៅលើសេវាកម្មរបស់ធនាគារឯកទេសវីង ដែលជាក្រុមហ៊ុនឈានមុខគេ លើសេវាកម្មធនាគារចល័តនៅកម្ពុជា។
ថ្លែងនៅក្នុងពិធីចាប់រង្វាន់នោះ លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានថ្លែងថា ការចាប់រង្វាន់នេះ គឺជាការចាប់រង្វាន់ធំ បន្ទាប់ពីការចាប់រង្វាន់ប្រចាំខែ នូវទឹកប្រាក់១០០ដុល្លារចំនួន ៥០រង្វាន់កន្លងមក។
លោក ម៉ាឡូឡូស បានបន្ដថា «សូមអបអរសាទរចំពោះអ្នកឈ្នះរង្វាន់ទាំងបីរូប។ យើងជឿជាក់យ៉ាងមុតមាំថា អតិថិជននឹងបន្តប្រើប្រាស់នូវវីង អនឡាញម៉ាស្ទ័រកាត ដោយហេតុថាធនាគារឯកទេសវីង និងដៃគូរបស់យើង ម៉ាស្ទ័រកាតនឹងបន្តផ្តល់ជូននូវកម្មវិធីថ្មីជាច្រើន ដែលកាន់តែភ្ញាក់ផ្អើលនិងរំភើបសម្រាប់ អតិថិជន»។
លោក តេក សុផល តំនាងម៉ាស្ទ័រកាតប្រចាំនៅប្រទេសកម្ពុជា បានថ្លែងថា «សូមអរគុណអតិថិជនដែលគាំទ្រវីងអនឡាញម៉ាស្ទ័រកាតកន្លងមក។ យើងសូមជូនពរអតិថិជន ដែលឈ្នះរង្វាន់ទាំងអស់ សូមឲ្យមានភាពសប្បាយរីករាយ នៅពេលដែលពួកគាត់ធ្វើដំណើរកំសាន្ត ទៅកាន់ប្រទេសសិង្ហបុរី»។
ធនាគារឯកទេសវីង នឹងធ្វើការទំនាក់ទំនងទៅកាន់អ្នកឈ្នះរង្វាន់ទាំងអស់ ក្នុងចន្លោះថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ តាមរយៈលេខ ០២៣ ៩៩៩ ៩៨៩ និងមិនតម្រូវឲ្យអតិថិជនបង់ថ្លៃអ្វីទាំងអស់ ហើយយើងក៏នឹងមានពិធីប្រគល់រង្វាន់នេះ ទៅដល់អ្នកឈ្នះរង្វាន់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារកាំបូឌីយ៉ាណាផងដែរ។
សម្រាប់អតិថិជនដែលមិនបានឈ្នះរង្វាន់លើកនេះ សូមកុំបារម្ភព្រោះថា ធនាគារឯកទេសវីង នឹងមានកម្មវិធីជាច្រើនសម្រាប់លោកអ្នក។ អ្វីដែលលោកអ្នកត្រូវធ្វើគឺគ្រាន់តែបន្ត ធ្វើប្រតិបត្តិការទូទាត់ប្រាក់ ដោយប្រើប្រាស់វីងអនឡាញម៉ាស្ទ័រកាត និងរង់ចាំតាមដាននូវប្រូម៉ូសិនពីវីង ដែលនឹងមានក្នុងពេលឆាប់ៗនេះ។
អតិថិជនដែលពុំទាន់មានវីង អនឡាញម៉ាស្ទ័រកាត លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធីស្មាតហ្វូនវីង និងបំពេញនូវព័ត៌មានមួយចំនួន នោះលោកអ្នកនឹងអាចធ្វើប្រតិបត្តិការបានភ្លាមៗ និងទទួលបានប្រូម៉ូសិនជាច្រើនដូចជា ការបញ្ចុះតម្លៃ១២% ពេលកក់កន្លែងស្នាក់នៅ តាមវេបសាយAgoda ធ្វើដំណើរ២ដងដោយ មិនគិតថ្លៃ និងបញ្ចុះតម្លៃ៥០% រហូតដល់២០ដង ពេលកក់ការធ្វើដំណើរតាម Grab និងជាច្រើនទៀត៕