(ភ្នំពេញ)៖ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាជនកម្ពុជា ជាពិសេសយុវវ័យផងនោះ ក្រុមហ៊ុន N.C.X. Company Limited នឹងមានការរៀបចំកម្មវិធីដ៏អស្ចារ្យដែលមានការចូលរួមដោយភ្នាក់ងារចែកចាយម៉ូតូ ម៉ាក ហុងដា ដៃគូពាណិជ្ជកម្ម និងអតិថិជនរបស់ក្រុមហ៊ុនហុងដា ចំនួនប្រហែល ៨០០នាក់។ កម្មវិធីនេះ នឹងផ្តល់ភាពសប្បាយរីករាយជាមួយការសម្តែង និងចម្រៀងពី កញ្ញា Ra Bee និងក្រុម Mustache Band ដែលជាក្រុម និងតារាចម្រៀងដ៏ពេញនិយមបំផុតសម្រាប់យុវវ័យកម្ពុជា។
ក្រុមហ៊ុន N.C.X. CO., Ltd ជាក្រុមហ៊ុនតែមួយគត់ទទួលបានសិទ្ធិក្នុងការផលិត និងដំឡើងម៉ូតូម៉ាក ហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុននេះ នឹងរៀបចំកម្មវិធីសម្ពោធជាផ្លូការ ម៉ូតូម៉ាក ហុងដា CLICK 125i ស៊េរីថ្មីនៅរោងភាពយន្ត Major Cineplex ផ្សារទំនើប អ៊ីអន១ នាថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៨ ចាប់ពីម៉ោង ២៖០០រសៀល រហូតដល់ម៉ោង ៩៖៣០យប់ អមដោយកម្មវិធីពិសេសៗជាច្រើនដូជា៖ សកម្មភាពសម្ពោធម៉ូតូម៉ាក ហុងដា CLICK 125i ស៊េរីថ្មី, ការសម្តែងចម្រៀង ដែលកំពុងពេញនិយម, និងការទស្សនាភាពយន្តដ៏អស្ចារ្យផងដែរ។
លើសពីនេះទៅទៀតអ្នកចូលរួមទាំងអស់ ក៏នឹងមានឱកាសឈ្នះរង្វាន់ជាច្រើនពីក្រុមហ៊ុន N.C.X. Company Limited ដោយគ្រាន់តែធ្វើការថតរូបជាមួយនឹងម៉ូតូស៊េរីថ្មីរបស់ក្រុមហ៊ុន ហុងដា រួចហើយធ្វើការចែកចាយចូលទៅកាន់បណ្តាញសង្គមហ្វេសប៊ុក នឹងទទួលបានរង្វាន់ភ្លាមៗ។ កម្មវិធីនេះ ក៏មានការចាប់រង្វាន់រៀងរាល់ម៉ោង កំឡុងពេលនៃកម្មវិធីផងដែរ។
ក្រុមហ៊ុន N.C.X. Company Limited នឹងនៅតែបន្តផ្តល់ជូនអតិថិជនទាំងអស់ នូវសកម្មភាពដ៏រំភើបសប្បាយរីករាយជាច្រើនទៀត ហើយអ្វីដែលកាន់តែពិសេសនោះ គឺបច្ចេកវិទ្យាថ្មីៗបំផុត ដែលអតិថិជនទាំងអស់កំពុងតែទន្ទឹងរង់ចាំពី ក្រុមហ៊ុន ហុងដា។
សូមកុំខកខានចូលរួម កម្មវិធីដ៏រំភើប និងសប្បាយរីករាយនេះឲ្យសោះ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់៖ 010 922 922 ឫ Facebook Page៖ Honda Cambodia – NCX ៕