(ក្រចេះ)៖ លោកឧត្ដមសេនីយ៍ត្រី ថន ប៊ុនធី ប្រធានក្រុមប្រឹក្សាភិបាលសមាគម «យុវជន និងការតបស្នង» នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ បានដឹកនាំសមាជិករបស់សមាគម ចុះចែកអំណោយដល់ពលរដ្ឋជួបគ្រោះមហន្តរាយ ដោយសារទឹកជំនន់លិចលង់ខ្លាំងជាងគេ ចំនួន២០គ្រួសារនៅក្រុងក្រចេះ ក្នុងនោះដែរ ក៏មានការចូលរួមពីលោក ឡាច សុវង្ស ប្រធានសមាគមយុវជន និងការតបស្នង, លោក ម៉ែន វណ្ណា អភិបាលរងក្រុងក្រចេះ និងចៅសង្កាត់ជាច្រើននាក់ទៀតផងដែរ នៅសាលាក្រុងក្រចេះ។
ថ្លែងក្នុងឱកាសនោះលោក ឡាច សុវង្ស បានឲ្យដឹងថា អំណោយទាំងនេះ ក្នុង១គ្រួសារទទួលបានអង្ក៥០គីឡូក្រាម ទឹកត្រី១យូ មី២កេស ទឹកស៊ីអ៊ីវ១យួ ត្រីខ១យួរ បីចេង ១កញ្ចប់ស្កសរ១គីឡូក្រាម ចានស្រះ១សម្រាប់ និងថវិការចំនួន១០ម៉ឺនរៀល។
សមាគមក៏បានជួយឧបត្ថម្ភដល់អ្នកជំងឺ១នាក់ដែលសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះចំនួន៣០ម៉ឺនរៀល ដែលគាត់មានជំងឺដាច់សសៃឈាមអញ្ចាញធ្មេញ ហូរឈាមរហូត ហើយមានជីវភាពក្រលំបាកខ្លាំង។
លោកបន្ដទៀតថា អំណោយទាំងនេះបានមកពីសប្បុរសធម៍រួមមាន ព្រះតេជគុណ ធឹង ចិន្រ្តា ព្រះចៅអជិការវត្តបច្ឆា ឧបត្ថម្ភមី២០កេស ចាន់ស្រះ២០ និងថវិការចំនួន២០ម៉ឺនរៀល លោក ម៉ុក ជីតូ ប្រធាននាយកដ្ឋានគ្រឿងញៀន និងលោកស្រី ឧបត្ថម្ភថវិការចំនួន១លានរៀល និងសមាគមរបស់លោកផ្ទាល់សរុបជាទឹកប្រាក់ប្រមាណជាង១,៥០០ដុល្លារ។
លោកបានឱ្យដឹងទៀតថា សមាគមរបស់លោកបង្កើតឡើងក្នុងគោលបំណង ការងារមនុស្សធម៍ មិនប្រកាន់និន្នាការនយោបាយ ជួយដល់ពលរដ្ឋ ក្រីក្រជួបការលំបាក ទូរគត់ជន ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗ អប់រំ ផ្សព្វផ្សាយ បរិស្ថាន ចរាចរណ៍ ...។ល៕