(ភ្នំពេញ)៖ ជំនាន់២០១៩ ជាជំនាន់ថ្មី របស់រថយន្ត Volkswagen Van ដែលឥឡូវនេះ លោកអ្នកអាច រកធ្វើការបញ្ជាទិញបានហើយ។ Multivan គឺជារថយន្ត Van ដែលលក់ដាច់បំផុត សម្រាប់ក្រុមហ៊ុន Volkswagen នៅក្នុងប្រទេសកម្ពុជា។ មានកៅអី ៧កៅអី ផ្នែកខាងក្រោយមានទូរទស្សន៍ ភាពប្រណិត និងរចនាឡើង ដោយមានផាសុខភាព និងកន្លែងដ៏ធំទូលាយ សម្រាប់អ្នកបើកបរ និងអ្នកដំណើរ។
តើភាពខុសគ្នារវាង Multivan ២០១៨ និង២០១៩ មានអ្វីខ្លះ?
១៖ បង្អួចខាងក្រោយ អាចបើកបានមានភាពងាយស្រួល ក្នុងការប្រើប្រាស់
២៖ កន្លែងអង្គុយដោយស្វ័យប្រវត្តិ អាចសារ៉េបាន១២យ៉ាង ផ្តល់ផាសុខភាពក្នុងការបើកបរ
៣៖ យ៉ាន់ស្ព័រទំហំ ១៧អ៊ីញ
៤៖ អំពូល LED ដែលមើលឃើញឧបសគ្គខាងក្រៅ បានយ៉ាងច្បាស់
* ផាសុកភាពសម្រាប់អាជីវកម្ម និងកន្លែងសម្រាប់គ្រួសារ៖ រថយន្ត Multivan មានកៅអីស្បែក៧កៅអី កៅអីកណ្តាលអាចសារ៉េបាន៣៦០ដឺក្រេ មានតុដែលអាចប្រើប្រាស់ បានតាមតំរូវការ ម៉ាស៊ីនត្រជាក់អាចសារ៉េ ទៅតាមអ្នកប្រើប្រាស់ និងចង្កូតស្បែក ដែលមានមុខងារច្រើនយ៉ាង។
* ប្រវត្តិ Multivan៖ Multivan ត្រូវបានបង្កើតឡើងដំបូងគេ នៅឆ្នាំ១៩៤៨ និងមានការតុបតែង ផ្លាស់ប្តូរមុខមាត់ជាច្រើន រហូតមកដល់សព្វថ្ងៃ ជាមួយនឹងជំនាន់ទី៦។
* ព័ត៌មានអំពីម៉ាស៊ីន៖ ដើម្បីធានាបាននូវថាមពល និងការប្រើប្រាស់ថាមពល ប្រកបដោយប្រសិទ្ធភាព Multivan នឹងនាំមកជាមួយ២.០លីត្រ TSI Gasoline engine។ ការប្រើប្រាស់ឥន្ធនៈ ៨,១ លីត្រ /១០០គីឡូម៉ែត្រ។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងដោយផ្ទាល់ ទៅកាន់ក្រុមហ៊ុន HGB Motors Co.,Ltd ដែលមានទីតាំងស្ថិតនៅ អគារលេខ 9392 តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឬលេខទូរស័ព្ទ 095 999 820៕