(ភ្នំពេញ)៖ អគារពាណិជ្ជកម្ម ក្នុងគម្រោងបុរី ប៉េង ហួត ដឹស្តាព្រីមៀរ៍ ផ្លូវ៥៩៨ (ជាសុផារ៉ា) សហការជាមួយ LG Electronics Shop នាំយកផលិតផល LG មកតាំងបង្ហាញ ជាមួយការផ្តល់ជូនពិសេសទំនោរនៃការអភិវឌ្ឍពាណិជ្ជកម្ម កំពុងប្រែក្លាយតំបន់ប៉ែកពាយ័ព្យ បានក្លាយជាទីប្រជុំជនពាណិជ្ជកម្មផ្សេងៗដ៏ធំមួយ ជាពិសេសនៅខណ្ឌសែនសុខ និងខណ្ឌឬស្សីកែវ។ សូម្បីតែផ្សារទំនើប អ៊ីអន២ និងផ្សារម៉ាក្រូ បង្ហាញឱ្យឃើញថា តំបន់នេះផ្ទាល់ពិតជា បានស្រូបទាញនិងមានឥទ្ធិពល សម្រាប់ការធ្វើពាណិជ្ជកម្ម វាជាអំណោយផល ទៅដល់គម្រោងអភិវឌ្ឍអចលនទ្រព្យ នាតំបន់នោះផងដែរ។

ទន្ទឹមនឹងនេះ ផ្សារ Aeon Max Value ជាមួយនឹងជំរើសទំនិញជាច្រើនប្រភេទ ព្រមទាំងផលិតផលមានគុណភាពខ្ពស់ក៏បានបង្កើតឡើង ក្នុងអគារពាណិជ្ជកម្មព្រីមៀរ៍ (Premier Commercial Building) ក្នុងគម្រោងអភិវឌ្ឈរបស់ បុរី ប៉េង ហួត ដឹស្តា ព្រីមៀរ៍ ដែលមានទីតាំងតាមបណ្តោយផ្លូវ៥៩៨ (ជា សុផារ៉ា) ត្រឹមតែ៥នាទី ពីតំបន់ពាណិជ្ជកម្មខាងលើ។ ដូច្នេះហើយ អតិថិជនកាន់តែមានភាពងាយស្រួល ក្នុងការស្វែងរកនូវទំនិញចាំបាច់សំរាប់ប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃ នៅក្បែគេហដ្ឋានផ្ទាល់តែម្តង សម្រាប់អតិថិជន ដែលរស់នៅក្នុងគម្រោងផ្ទាល់ និងប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះផងដែរ។

ដោយមើលឃើញពីសក្តានុពល នៃគម្រោងអភិវឌ្ឈរបស់ បុរី ប៉េង ហួត ដឹស្តា ព្រីមៀរ៍ LG Electronics Shop បានដាក់តាំងបង្ហាញផលិតផល LG Electronics និងកម្មវិធីផ្តល់ជូនយ៉ាងអស្ចារ្យសំរាប់ផលិតផលថ្មីៗរបស់ LG ដែលមានដូចជា៖ ទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកសំលៀកបំពាក់ម៉ាស៊ីនត្រជាក់ ឧបករណ៍បំពងសំលេង ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ជាច្រើនផ្សេងទៀត ក្នុងអគារពាណិជ្ជកម្ម ព្រីមៀរ៍ (Premier Commercial Building) ផងដែរ។

សូមអញ្ជើញអតិថិជនទាំងអស់ មកទស្សនាការដាក់តាំងបង្ហាញផលិតផល LG និងទទួលយកការផ្តល់ជូនពី LG Electronics Shop នេះមានដូចជាការបញ្ចុះតំលៃពិសេសការថែមជូន យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនឹងចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។ ព័ត៌មានបន្ថែម សូមទំនាក់ទំនង មកកាន់លេខទូរស័ព្ទ៖ ០៨១ ២២២ ០៤៩៕