Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមពាក់មួកសុវត្ថិភាព គ្រប់ពេលបើកបរ! ស្លាប់៣នាក់ រងរបួស៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី០៨ ខែសីហាម្សិលមិញ

09-08-2018 07:21

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៨៧ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួស្រាលម្នាក់ របួសធ្ងន់ចំនួន៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៥គ្រឿ, រថយន្ដធុនធំ២គ្រឿង, រថយន្ដធុនតូច៣គ្រឿង​, អ្នកថ្មើជើងម្នាក់ និងត្រាក់ទ័រ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ និងកត្តាយានយន្ដ។

សូមបញ្ជាក់ថា រយៈពេល០៨ថ្ងៃចាប់ពីថ្ងៃទី០១ដលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចណ៍​កើតឡើងចំនួន៦២លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន២៤នាក់, របួសស្រាល៣២នាក់ និងរបួសធ្ងន់៥៣នាក់៕