(ភ្នំពេញ)៖ នេះជាលើកដំបូងហើយ ដែលហាងកាហ្វេនៅកម្ពុជាយើង បានផ្លាស់ប្ដូរនូវចំណីអារម្មណ៍ មិនត្រឹមតែរសជាតិកាហ្វេនោះទេ គឺការច្នៃប្រឌិតនៃការតាំងលំអរប្រកបដោយរសជាតិជីវិតប្លែក ដែលមានចិញ្ចឹមសត្វឆ្មាដ៏គួរឲ្យស្រលាញ់ថែមទៀត ក្រៅពីកាហ្វេ និងតែ រសជាតិឆ្ងាញ់របស់ប្រទេសចិន ។

ក្នុងឱកាសបើកសម្ពោធជាផ្លូវការនូវហាងកាហ្វេ «CAT U HOUSE» នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ អ្នកគ្រប់គ្រងហាងបានឲ្យដឹងថា ដោយមើលឃើញទីផ្សារ​នៅកម្ពុជា កាន់តែមានភាពល្អប្រសើរ និងមានអ្នកចំណូលពិសាកាហ្វេ អ្នកធ្វើការងារ ក៏ដូចជាសិស្សានុសិស្ស និយមចូលចិត្ដ ជ្រើសទីតាំងហាងកាហ្វេ ជាកន្លែងដែលបំផុតសម្រាប់ការណាត់ជួបនោះ ទើបអ្នកជំនួញចិននេះ សម្រេចបោះទុនជាច្រើន សម្រាប់បើកហាងកាហ្វេមួយនេះឡើង ។

អ្នកគ្រប់គ្រង់ហាងនេះ បានបញ្ជាក់ថា «ដើម្បីបំពេញតំរូវការ ក៏ដូចជាបន្ថែមរសជាតិថ្មី ប្លែក អារម្មណ៍ គឺយើងបានរៀបចំហាងកាហ្វេមួយនេះ ប្រកបដោយភាពកក់ក្ដៅ ប្រៀបដូចជាផ្ទះរបស់អតិថិជនចឹង ក្រៅពីបានពិសាកាហ្វេ ឬភេសជ្ជៈគ្រប់រសជាតិ ឈ្ងុយឆ្ងាញ់ នោះ យើងបានផ្ដល់ទាំងក្ដីស្រលាញ់ និងស្នាមញញឹមជាមួយនឹងសត្វឆ្មា ដ៏ស្រស់ស្អាត ដែលយើងចិញ្ចឹមទុកនៅក្នុងហាងនេះផ្ទាល់តែម្ដង ពិសេសយើងមាននូវតន្ដ្រី សម្រាប់ច្រៀងកំដរអារម្មណ៍ថែមទៀតផង ។

សម្រាប់រសជាតិកាហ្វេនៅក្នុងហាង «CAT U HOUSE» មានរបស់ជាច្រើនមុខឆ្ងាញ់ ខុសប្លែកពីហាងផ្សេងៗដែលមិនធ្លាប់មាននោះទេ ស្ទើរតែគ្រប់មុខទាំងម្ដង ។ដូចនេះ បើលោកអ្នកចង់សាកនូវរសជាតិប្លែកទាំងអស់នេះ សូមអញ្ជើញ មកកាន់ហាងកាហ្វេមួយនេះ

សង្កាត់បឹងកេងកង១ (ផ្ទះលេខ៥២D កែងផ្លូវ៥៧ និងផ្លូវ ៣៣៤) Come to our café at BKK 1 (52D, St. 57 corner St. 334)៕

https://www.facebook.com/CAT-U-HOUSE-275745816522039/