(ភ្នំពេញ)៖ ក្តីស្រឡាញ់ពេញចិត្តចេញពីបេះដូងលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យកម្មការិនីម្នាក់ ដែលកំពុងបំពេញការងាររោងចក្រកាត់ដេរនៅក្នុងខេត្តកំពង់ស្ពឺ ទន្ទឹងរង់ចាំជួបផ្ទាល់ជាមួយសម្តេចតេជោអស់រយៈពេល ២៨ឆ្នាំមកហើយ។
បំណងដ៏មហាសាលរបស់កម្មការិនីរូបនេះ បានសម្រេចហើយនៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ ដោយនាងបានជួបផ្ទាល់ជាមួយសម្តេចនាយករដ្ឋមន្ត្រី ហើយបានសូមថតរូបជាមួយសម្តេចផងដែរ ក្នុងពេលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅខេត្តកំពង់ស្ពឺជិត ២ម៉ឺននាក់។
ការសម្រេចបំណងដែលប៉ងប្រាថ្នានេះ បានធ្វើឲ្យកម្មការិនីរូបនេះរំភើបរហូតធ្វើឲ្យទឹកភ្នែកហូរស្រក់ទាំងមិនដឹងខ្លួន។ កម្មករិនីរូបនេះ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំនិមិត្តរូបសម្រាប់រូបគាត់ ព្រោះសម្តេចតេជោ ជាមេដឹកនាំបានយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរបស់ប្រជាពលរដ្ឋតាំងពីជីដូន ជីតា ឪពុកម្តាយរបស់គាត់ ហើយបន្តមកដល់រូបគាត់នាពេលបច្ចុប្បន្នថែមទៀត។
ខាងក្រោមជាវីដេអូបង្ហាញពីការរំជួលចិត្តព្រោះសម្រេចបំណងក្នុងការបានជួបសម្តេចតេជោ ហ៊ុន សែន របស់កម្មការិនីខាងលើរហូតដល់ស្រក់ទឹកភ្នែក៖