(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,០១៥គ្រឿង រកឃើញល្មើសច្បាប់១១២គ្រឿង (ម៉ូតូ៦៣ភាគរយ) អប់រំ៤០គ្រឿង និងផាកពិន័យ៧២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៨ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន៦១៧គ្រឿង, អប់រំ២៥គ្រឿង និងផាកពិន័យចំនួន៤៦គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៧,២៦៦គ្រឿង រកឃើញយានយន្តល្មើស៨៧២(ម៉ូតូ៦៣ភាគរយ) ក្នុងនោះអប់រំ៤០៧គ្រឿង និងផាកពិន័យ៥៦៥គ្រឿង៕