(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០១៨ ក្រសួងចាប់បានរថយន្តដឹកលើសទម្ងន់ជាង ២១៧គ្រឿង និងពិន័យជាង ៥០០លានរៀល។
របាយការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ ក្រសួងសាធារណការបានបញ្ជាក់ថា រថយន្ត ដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ០៥គ្រឿង គឺកើនពី ២១២គ្រឿង ក្នុងខែមិថុនា មកដល់ ២១៧គ្រឿង ក្នុងខែកក្កដា ឆ្នាំ២០១៨។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៤០តោន៕