(សៀមរាប)៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ ហាងនំប៉័ង TOUS les JOURS បានបើកដំណើរការសាខាថ្មី នៅ The Heritage walk ក្រុងសៀមរាប ដើម្បីបម្រើជូនអតិថិជនទាំងអស់។ អតិថិជនអាចអញ្ជើញមកទទួលយករសជាតិនំបុ័ងដ៏ឈ្ងុយឆ្ងាញ់ និងការផ្ដល់ជូនពិសេសៗពីហាងនំបុ័ង TOUS les JOURS ចាប់តាំងពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៩៖០០នាទីយប់។
ជាការអបអរដល់ការបើកដំណើរការនេះផងដែរ TOUS les JOURS នឹងផ្ដល់ជាកម្មវីធីពិសេសសម្រាប់ការអ្នកគាំទ្រចំនួន ៣០០នាក់ដំបូងដោយឥតគិតថ្លៃ ដែលក្នុងនោះ រួមមានដូចជា៖ ដបទឹក (Tumbler) ឆ័ត្រដ៏ស្រស់ស្អាត និងនំខេករបស់ដ៏ឈ្ងុយឆ្ងាញ់ TOUS les JOUS។ ហើយអ្វីដែលកាន់តែពិសេសថែមទៀតនោះ គឺអ្នកគាំទ្រ៣នាក់ ដំបូងគេបង្អស់ដែលបានទៅ ដល់ក្នុងហាងមុនគេភ្លាមនោះ នឹងទទួលបានទាំង៣មុខព្រមគ្នាតែម្ដង គឺទាំងឆ័ត្រ ដបទឹក និងនំខេក។
នៅមិនទាន់អស់ទេ នៅមាន៥០០០ទៀត ពីការសាខាថ្មី TOUS les JOURS The Heritage Walk ចង់ដឹងអត់ថាជាអី? គឺរាល់ការចំណាយទាំងអស់ នឹងទទួលបានប័ណ្ណបញ្ចុះតម្លៃ៣០% សម្រាប់ការចំណាយបន្ទាប់លើគ្រប់មុខទំនិញ(Voucher 30% Off) ដែលចែកជូនសរុបចំនួន៥០០០សន្លឺក។ តើអ្នកដឹងទេ? ជាមួយនឹងTOUS les JOURS អ្នកទាំងអស់គ្នានឹងទទួលបានបរិយាកាស ដ៏ស្រស់ស្រាយ គ្រាន់តែឈានជើងចូលមកក្នុងហាងភ្លាម តាមរយៈក្លិននំបុ័ងដ៏ឈ្ងុយឈ្ងប់ ដែលទើបនឹងដុតថ្មីៗ ជាច្រើនប្រភេទរួមជាមួយនឹងក្លិនកាហ្វេដ៏ជាប់ចិត្ត និងភេសជ្ជៈជាច្រើនមុខទៀត ដែលវាពិតជាសាកសមបំផុត សំរាប់អ្នកដែលស្វែងរកទីកន្លែងស្ងប់ស្ងាត់ដើម្បីអានសៀវភៅ ពិភាក្សារការងារ ឬការសិក្សាជាមួយមិត្តភក្តិជាដើម។។
លើសពីនេះទៅទៀតផងដែរ TOUS les JOURS ធានានូវគុណភាពអនាម័យ និងផាសុកភាពជូនអតិថិជនរបស់ខ្លួន បូករួមជាមួយនឹងបុគ្គលិកប្រកបដោយភាពស្មោះត្រង់ និងរួសរាយរាក់ទាក់ ដែលទាំងនេះបានក្លាយជាភាពទាក់ទាញ ដែលធ្វើឱ្យអតិថិជនជាច្រើនគាំទ្រហាងនំប៉័ង TOUS les JOURS ជារៀងរាល់ថ្ងៃ និងសរសើរគ្រប់ៗគ្នាមិនដាច់ពីមាត់។ ដោយសារការគាំទ្រយ៉ាងច្រើនដូច្នោះហើយ ទើបជំរុញឱ្យ TOUS les JOURS បើកសាខាថ្មីបន្ថែមទៀត ដើម្បីឆ្លើយតបទៅតាមតម្រូវការ និងការគាំទ្ររបស់អតិថិជន។
តោះ!!! ដូច្នេះប្រញាប់ឡើង មកទទួលយករសជាតិនំបុ័ងឈ្ងុយឆ្ងាញ់ និងប័ណ្ណបញ្ចុះតម្លៃ៣០% ពី TOUS les JOURS ទាំងអស់គ្នាណារួសរាន់ឡើងព្រោះចំនួនមានកំណត់៕