(ព្រះវិហារ)៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១៤០គ្រាប់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ ត្រូវបានអង្គភាពស៊ីម៉ាក់ ក្រុមកំចាត់មីនទី៦ ប្រចាំការនៅជណ្តើរបុរាណប្រសាទព្រះវិហារ យកទៅកម្ទេចចោល ក្នុងភូមិសាស្ត្រ ឃុំរំដោះស្រែស្រុកជាំក្សាន្ត បន្ទាប់ពីបានរុករកឃើញជាច្រើនថ្ងៃមុននេះ។
លោកវរសេនីយ៍ត្រី ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារបានឲ្យដឹងថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលយកទៅកំទេចចោលចំនួន១៤០គ្រាប់នេះរួមមាន៖ គ្រាប់ប្រភេទ PMN ចំនួន៩៧គ្រាប់ និងគ្រាប់ PMD6 ចំនួន៤៣គ្រាប់ទៀតផងដែរ។
លោកអធិការស្រុកបានឲ្យដឹងទៀតថា គ្រាប់ទាំងអស់នេះ គឺក្រុមអង្គភាពស៊ីម៉ាក់ បានរកឃើញយូរហើយ ទើបតែថ្ងៃនេះ គឺគ្រាប់ទាំងអស់នេះ ត្រូវបានដឹកជញ្ជូនយកទៅកម្ទេចចោល៕