(ភ្នំពេញ)៖ ដោយមានការទន្ទឹងរង់ចាំ ពីសំណាក់អតិថិជនជាច្រើន នៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុន អិន.ស៊ី.អិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិ តម្លើងចែកចាយផ្តាច់មុខម៉ូតូម៉ាក HONDA និងជាក្រុមហ៊ុនឈានមុខគេ ផ្នែកទោចក្រយានយន្តនៅក្នុងប្រទេសកម្ពុជា បានដាក់លក់ម៉ូតូម៉ាក Honda CLICK125i ស៊េរីថ្មី ជាផ្លូវការចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នេះតទៅ។

Honda CLICK125i ស៊េរីថ្មី គឺជាម៉ូតូប្រភេទអូតូបែបស្ព័រ អស្ចារ្យគ្មានគូប្រៀប ដាស់អារម្មណ៍លោកអ្នកឲ្យកាន់តែមុតស្រួច ជាមួយនឹងការរចនារាងរូបរាងថ្មី បែបស្ព័រឥតទាស់ សាកសមជាមួយម៉ាស៊ីន 125cc PGM-FI ដែលមានអនុភាពខ្លាំង រួមបញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយ របស់ Honda Smart Technology។
Honda CLICK125i បំពាក់នូវលក្ខណៈពិសេសៗ ពោរពេញដោយអនុភាពដូចជា៖

* Dual LED Headlight៖ ល្អឥតខ្ចោះ ចង្កៀងមុខថ្មី! បំពាក់ដោយអំពូល LED ជំនាន់ចុងក្រោយបង្អស់ ជាមួយការចនាបែបស្ព័រ កាលីប លេចធ្លោរលើសគេ ព្រមទាំងមានពន្លឺភ្លឺច្បាស់ ទាក់ទាញគ្រប់ក្រសែភ្នែក។
* Full Digital Meter៖ កុងទ័រទំនើប Full Digital បង្ហាញគ្រប់មុខងារដូចជា ល្បឿន ចំងាយចរ នាឡិកា ភ្លើងសញ្ញាឈប់រយៈពេលខ្លី ភ្លើងជូនដំណឹង ការគណនាប្រេងសាំង និងមុខងារផ្សេងៗទៀត សម្រាប់ការប្រើប្រាស់ ពេញលេញ។
* New LED Tail Light៖ ភ្លើងកន្ទុយក្រោយភ្លឺរំលេចដោយ LED ទំនើប ផ្តល់ពន្លឺច្បាស់គ្រប់កាលៈទេសៈ។
* New Sporty Muffler៖ ថ្មី! បំពង់ស៊ីម៉ាំងបែបស្ព័រ បំពាក់ឡើង ធ្វើឲ្យការបើកបរកាន់តែរីករាយ។
Honda CLICK125i ស៊េរីថ្មី! មាន៣ពណ៌សម្រាប់ជ្រើសរើស ពណ៌ស (Energetic White), ពណ៌ខ្មៅ (Power Black) និងពណ៌ក្រហម (Passion Red)។

បញ្ជាក់បន្ថែម៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ ទូទាំងប្រទេស ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នេះតទៅ។ លេខទំនាក់ទំនង សម្រាប់ព័ត៌មានបន្ថែម៖ ០១០​ ៩២២ ៩២២ ឬចូលទៅកាន់គេហទំព័រ www.ncxhonda.com.kh