ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ លោក អ៊ីវ ថាវរ: ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យ២នាក់ ដាក់ពន្ធនាគារពាក់ព័ន្ធករណី រំលោភបូក ដើម្បីរង់ចាំជំនុំជម្រះតាមនីតិវិធី។ នេះបើតាមមន្រ្តីតុលាការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការលោកជួន សុជាតិ នៅព្រឹកថ្ងៃនេះ។

បើតាមសមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១មានឈ្មោះ ទូច ឡុង​ឃុន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស និងទី២ឈ្មោះ ប៊ូ សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ សិស្ស មានលំនៅដូចគ្នា ក្នុងភូមិអូរអណ្តូង១ ស​​​​​​​​​​ង្កាត់ព្រែកប្រា ​​​​​​​​​​ខណ្ឌច្បារអំពៅ​​​​​​​​​​ រាជធានីភ្នំពេញ។ ចំណែកនារីរងគ្រោះមានវ័យ១៥ឆ្នាំ (សុំមិនបញ្ចេញឈ្មោះ)

ជនសង្ស័យទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចខណ្ឌច្បារអំពៅ ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិ​អូរអណ្តូង១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។

គួររំលឹកដែតថា ករណី រំលោភបូកនេះបានបែកការ នៅពេលនារីរងគ្រោះ (សុំមិនបញ្ចេញអត្តសញ្ញាណ) បានលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួន ប៉ុន្តែត្រូវគ្រួសារ ជួយទាន់ពេល និងសាកសួរទើបដឹងរឿង។

នារីរងគ្រោះ វ័យ ១៥ឆ្នាំ បានអះអាងប្រាប់សមត្ថកិច្ច និងគ្រួសារនាងថា នៅយប់កើតហេតុថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ រូបនាង និង​ក្រុមជនសង្ស័យ ទាំង ២នាក់ខាងលើ បាននាំគ្នា​ផឹកស្រា​នៅផ្ទះ​មិត្តភក្តិ​នៅ​ ភូមិ​តាងៅ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។

លុះក្រោយមក ដោយសារនាងស្រវឹងខ្លាំង ​ក្រុមជនសង្ស័យ បានដឹកនាងទៅ ផ្ទះសំណាក់យីហោ​​​​​​​​​​ “ដាលីន” ​បន្ទប់លេខ​​​​​​​​​៦ បានសម្រេចជាច្រើនលើក ទើបនាងខ្មាសគេ ចង់សម្លាប់ខ្លួន តែត្រូវសាច់ញាតិជួយទាន់ និងដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍៕