(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ រហូតដល់យប់ជ្រៅ មិនមានអ្នកជិះបញ្ច្រាសនៅរង្វង់មូលវិមានឯករាជ្យនោះឡើយ ខណៈដែលរាល់ថ្ងៃពីមុនមកនោះ សមត្ថកិច្ចអនុវត្តន៍ច្បាប់ដោយឃាត់ យានយន្តជាបន្តបន្ទាប់។
របាយការណ៍របស់អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ ចាប់ពីម៉ោង០៧៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្ច្រាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ប៉ុន្តែជាលទ្ធផលមិនបានឃាត់យានយន្តណានោះទេ៕