(ភ្នំពេញ)៖ ស្រាបៀរថៃហ្គ័រ បានរៀបចំកម្មវិធីចាប់ឆ្នោតលើកទី២ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរ ថៃហ្គ័រ នៅវេលាម៉ោង៨៖០០នាទីយប់ ដល់១០៖០០នាទីយប់ ដើម្បីផ្តល់រង្វាន់ជ័យមង្គល ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវថៃហ្គ័រ ក្នុងកម្មពិធីអាពាហ៍ពិពាហ៍ របស់ស្រាបៀរថៃហ្គ័រ ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ក្រុមការងារស្រាបៀរថៃហ្គ័រ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធីចាប់រង្វាន់ជ័យមង្គលលើកទីពីរនេះ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរថៃហ្គ័រនេះ បានធ្វើកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ដើម្បីថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់ក្រុមហ៊ុនចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមពិសាស្រាបៀរថៃហ្គ័រ។ រង្វាន់ដែលបានចាប់លើកទី២នេះ គឺរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ នៅប្រទេសជប៉ុន ជាមួយនឹងទឹកប្រាក់១៥០០ដុល្លារ ចំនួន៥រង្វាន់។ គូស្វាមីភរិយាថ្មីចំនួនប្រាំគូ ដែលមានសំណាងបានឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ នៅប្រទេសជប៉ុន ជាមួយនឹងទឹកប្រាក់១៥០០ដុល្លារគឺ៖

១៖ លោក​គឹម រស្មី និងអ្នកស្រី ម៉ៃ យ៉ារី
២៖ លោក រស់ សំអាន និងអ្នកស្រី ដោក រំចង់
៣៖ លោក ឃឹម រតនា និងអ្នកស្រី ហ៊ាង សុបញ្ញា
៤៖ លោក ចាន់ ភារម្យ និងអ្នកស្រី ណាំ វណ្ណវត្តី
៥៖ លោក ឃុន វិសាល និងអ្នកស្រី សុខ លីតា

លោកអ្នកអាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើកាសែត ឬលើទំព័រហ្វេសប៊ុក (www.facebook.com/tigerbeerKH/)។
ចំពោះគូស្វាមីដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។ ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយ នូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោតឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថតអាពាហ៍ពិពាហ៍ចំនួន១សន្លឹក។

គួររម្លឹកផងដែរថា ថៃហ្គ័រ គឺជាស្រាបៀរ ដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានលក់ច្រើនជាង៧០​ប្រទេស ដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើង ជារៀងរាល់ថ្ងៃពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និងពិភពលោក ហើយជាពិសេសជាស្រាបៀ រដែលសក្ត័សមបំផុត សម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍កម្មវិធីផ្សេងៗ។

សម្រាប់ឆ្នាំ ២០១៨ នេះ អតិថិជនដែលជាវស្រាបៀរ ថៃហ្គ័រកំប៉ុង ឬដបចាប់ពី២៥ ដល់៤៩កេស នឹងទទួលបានសៀវភៅកត់ចំណងដៃ និងប៊ិចចំនួន ១ ឈុត គូប៉ុងផ្សងសំណាងចំនួន១សន្លឹក និងអាវរងាគូស្នេហ៍ចំនួន១ឈុត។ រាល់ការជាវចាប់ពី៥០ដល់៧៤កេស នឹងទទួលបានសៀវភៅកត់ចំណងដៃ និងប៊ិចចំនួន២ឈុត គូប៉ុងផ្សងសំណាងចំនួន២សន្លឹក និងកាបូបធ្វើដំណើរចំនួន១។ រាល់ការជាវចាប់ពី៧៥កេសឡើងទៅ នឹងទទួលបានសៀវភៅកត់ចំណងដៃ និងប៊ិចចំនួន២ឈុត គូប៉ុងផ្សងសំណាងចំនួន៣សន្លឹក និងកាបូបធ្វើដំណើរចំនួន២។ ជាពិសេសរាល់ការជាវស្រាបៀរ Tiger Crystal ចំនួន២៥កេសឡើងទៅ នឹងទទួលបានស្រាបៀរ Tiger Crystal ចំនួន១កេស បន្ថែមពីលើរង្វាន់ដែលបានផ្តល់ជូន។

ឆ្លុះបញ្ចាំងភាពអស្ចារ្យនៃអាពាហ៍ពិពាហ៍របស់អ្នកជាមួយស្រាបៀរថៃហ្គ័រ និងមានឱកាសឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ នៅប្រទេសជប៉ុន ជាមួយបទពិសោធន៍ដ៏រំភើបរីករាយ​នៃការជិះស្គីទឹកកក រួមជាមួយទឹកប្រាក់១,៥០០ដុល្លារ ចំនួន១៥ រង្វាន់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 011 222 400 ឬ011 333 500៕
សូមរីករាយទទួលទានស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ។