(ភ្នំពេញ)៖ ព្រឹត្តិការណ៍តន្រ្ដីទេសចរណ៍ដ៏កក្រើករបស់ភេសជ្ជៈប៉ូវកម្លាំង Zorus បានបើកការប្រគំតន្រ្ដីខ្នាតធំ ដែលមិនធ្លាប់មានពីមុនមក ដោយឲ្យមហាជនរីករាយទស្សនាជាមួយនឹង កំពូលតារាចម្រៀងដ៏ល្បីជាច្រើនរូប ប្រចាំប្រទេសកម្ពុជា ព្រមទាំងចូលរួមទស្សនានូវទស្សនីយភាពចម្លែកអារម្មណ៍ អមដោយក្បាច់រាំនៃការសម្ដែងដ៏រស់រវើកជាច្រើន។

ការប្រគំតន្រ្ដីទេសចរណ៍ខ្នាតធំ មហាជនក៏បានរីករាយទស្សនាជាមួយនឹងការសម្ដែងរបស់តារចម្រៀងប្រចាំផលិតកម្មសាន់ដេ មានដូចជា កញ្ញា សុខ ពិសី, លោក ខាន់ ជេមស៍, លោក មាស សាលី, នាយ ចឺម, លោក សុខ រក្សា, កញ្ញា វិរៈនិច្ច, លោក បរិញ្ញា និង លោក ជ័យ សុវ៉ាត ជាដើម។

ការប្រគំតន្រ្ដីទេសចរណ៍របស់ភេសជ្ជៈប៉ូវកម្លាំង «Zorus» នឹងប្រារព្ធធ្វើឡើងនៅខេត្តព្រៃវែង ដែលមានទីតាំងស្ថិតនៅបរិវេណមន្ទីរពេទ្យ យោធាចាស់ ទីរួមខេត្តព្រៃវែង ដោយមានរយៈពេល ២ថ្ងៃ។ ជាមួយគ្នានេះផងដែរ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត មហាជនគ្រប់រូបកាន់តែមានភាព ងាយស្រួលក្នុងការទស្សនាការប្រគំតន្រ្ដី «Zorus» គួរឲ្យជក់ចិត្ត និងត្រជាក់ភ្នែក តាមរយៈការផ្សាយផ្ទាល់របស់ទូរទស្សន៍ Fresh News និង Facebook​ ធំៗចំនួន៦ រួមមាន៖ Facebook Zorus, Facebook Sunday, App Fresh News, Facebook Fresh News, Facebook Fresh News TV និង នៅលើគេហទំព័រ Fresh News. ដែលមានការផ្សាយជូននៅថ្ងៃទី១០ និង ១១ ខែ​សីហា ឆ្នាំ ២០១៨ ចាប់ពីម៉ោង៦ល្ងាចតទៅ៕