(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,០២២គ្រឿង រកឃើញល្មើសច្បាប់១០២គ្រឿង (ម៉ូតូ៦៧ភាគរយ) អប់រំ៥២គ្រឿង និងផាកពិន័យ៥០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៧ ខែសីហានេះ ត្រួតពិនិត្យរួមបានចំនួន៥៨៧គ្រឿង និងផាកពិន័យចំនួន៣២គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែសីហានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦,២៥១គ្រឿង រកឃើញយានយន្តល្មើស៧៦០(ម៉ូតូ៦៣ភាគរយ) ក្នុងនោះអប់រំ៣៦៧គ្រឿង និងផាកពិន័យ៣៩៣គ្រឿង៕