(ភ្នំពេញ)៖ ស្រាបៀរស្តោត Barrley Black តំណាងឲ្យរសជាតិដើម នៃស្រាបៀរស្តោត ដែលមានរសជាតិ ដ៏សម្បូរបែបនេះ ស្រួលពិសា និងជួយបង្កើនថាមពល ។ ការផ្លាស់ប្តូរ នៃការរួមបញ្ចូលគ្នាថ្មីនេះ នឹងធ្វើឲ្យ Barrley Black រឹតតែឈ្ងុយឆ្ញាញ់គ្រប់មុខម្ហូប កាន់តែពិសា កាន់តែត្រូវចិត្ត គ្រប់ពេលវេលាកាន់តែរីករាយ ជាមួយរសជាតិ ដ៏ស្រទន់ របស់ស្រាបៀរស្តោត Barrley Black ។
គួរឲ្យដឹងដែរថា ស្រាបៀរស្តោត Barrley Black ត្រូវបានផលិតឡើង ដោយប្រើប្រាស់ស្រូវសាលី ចំនួនបួនប្រភេទ ដែលនាំចូលពីប្រទេស ចំនួនបួនផ្សេងៗគ្នា រួមមាន ប្រទេសប៊ែលហ្ស៊ិក ប្រទេសដាណឺម៉ាក ប្រទេសហូឡង់ និងប្រទេសបារាំង។ ស្រូវសាលីទាំងបួនប្រភេទរួមមាន ស្រូវសាលី pilsner malt ចំនួនពីរប្រភេទ, ស្រូវសាលីពណ៌ខ្មៅ Roasted Malt ឬ ROAST 1400 និងស្រូវសាលី Caramelized malt ឬ Special B malt ។
សូមរំលឹកថា ស្រាបៀរស្តោត Barrley Black ជាផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនឈានមុខគេ នៅកម្ពុជា ក្នុងការផលិត ស្រាបៀរ ដែលទទួលបាន ការបញ្ជាក់ពីគុណភាព និងអនាម័យខ្ពស់ ជាមួយនិងភេសជ្ជៈជាច្រើនទៀត ។ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស មានផលិតផលជាច្រើន ដូចជា ស្រាបៀរកម្ពុជា Cambodia Beer, ស្រាបៀរ Barrley Black , ភេសជ្ជៈ ប៉ូវកម្លាំង Wurkz, ភេសជ្ជៈ Ize, ទឹកផ្លែឈើ Joop និងទឹកបរិសុទ្ធ Cambodia៕