(ភ្នំពេញ)៖ ​នៅវេលាម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី០៨​ ខែសីហា ឆ្នាំ២០១៨ ស្អែកនេះ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកសវនការជំនុំជម្រះលើសំណុំរឿងលេខ០០១ ដែលពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង​។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែសីហានេះ។

បុគ្គលទាំង៥រូបដែលរងនូវការប្តឹងនេះរួមមានឈ្មោះ ជា ជីវ, ថោង សារឿន, ម៉ាង ឈុន, ពៅ តាំង និង គ្រុយ គឹមសាំង។ ភាគីចុងចម្លើយបានប្តឹងបន្តមក គ.ជ.ប ជំទាស់នឹងសេចក្តីសម្រេចលេខ០០១ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ របស់គ.ខ.បខេត្តបាត់ដំបង៕

សម្រាប់ព័ត៌មាន លម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖