
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
CSX ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ចំណាត់ថ្នាក់សមាជិក នៃផ្សារមូលបត្រកម្ពុជា សម្រាប់ឆមាសទី១ ឆ្នាំ២០១៨
07-08-2018 15:32
(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ចំណាត់ថ្នាក់សមាជិកនៃផ្សារមូលបត្រកម្ពុជាសម្រាប់ឆមាសទី១ នៃឆ្នាំ២០១៨។
បើតាមស្ថិតិរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហាញ ចំណាត់ថ្នាក់លេខ១ នៃសមាជិកដែលមានគណនីជួញដូររបស់អតិថិជនច្រើនជាងគេសម្រាប់ឆមាសទី១ ឆ្នាំ២០១៨ គឺក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឺធី ភីអិលស៊ី (ACS) ដែលមានគណនីជួញដូរសរុប ៣,៥៧៧គណនី ស្នើនឹង ៣៦.១៦ភាគរយ នៃគណនីជួញដូរសរុប។
ចំណាត់ថ្នាក់លេខ២ គឺក្រុមហ៊ុន ភ្នំពេញ ស៊ីឃ្យួរឺធី ភីអិលស៊ី (PPS) ដែលមានគណនីជួញដូរសរុប ២.០៦៦គណនី ស្នើនឹង ២០,៨៩ភាគរយ នៃគណនីជួញដូរសរុប។ ចំណាត់ថ្នាក់លេខ៣ គឺក្រុមហ៊ុន កាណា ស៊ីឃ្យួរឺធី ភីអិលស៊ី (CNS) ដែលមានគណនីជួញដូរសរុប១.០១០ ស្នើនឹង ១០,២១ភាគរយនៃគណនីជួញដូរសរុប៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ CSX៖