(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំកម្លាំងនគរបាលជាង៦០០នាក់ ចុះច្រូតស្រូវទុំរបស់ប្រជាកសិករ ដែលកំពុងលិចលង់ដោយសារជំនន់ទឹកភ្លៀង ខណៈគ្រោះធម្មជាតិមួយនេះ បានបំផ្លាញស្រូវប្រជាកសិករជិត២០០០ហិកតា ស្ថិតនៅក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ថ្ងៃនេះ កម្លាំងនគរបាលខេត្តចម្រុះក្នុងការចុះជួយដោះស្រាយ ដល់ប្រជាកសិករយើង ក្នុងឃុំរហាត់ទឹក កំពុងមានទឹកជន់លិចស្រូវស្រែរបស់ប្រជាកសិករជាង២០០០ហិកតា អស់រយៈពេល១សប្តាហ៍មកហើយ។ ជាក់ស្តែងថ្ងៃនេះ លោកបានដឹកនាំកម្លាំងនគរបាលចម្រុះ ជួយច្រូតស្រូវទុំ បានលិចលង់ទឹកកម្ពស់ជាង១ម៉ែត្រ កន្លែងខ្លះ២ម៉ែត្រក៏មាន។
ទទ្ទឹមនេះដែរលោក យឹម ប៊ុនរ៉ុង ប្រធានមន្ទីរធនធានទឹក និងឧត្តិនិយមខេត្ត បានប្រាប់ឱ្យដឹងថា បញ្ហាទឹកក្នុងស្រុកមង្គលបូរី បានស្រកជាង១តឹកហើយ ព្រោះអីប៉ុន្មានថ្ងៃនេះមេឃគ្មានភ្លៀងឡើយ ចំណែកផលប៉ះពាល់ស្រូវចំនួន៨០០ហិកតា និងខូច៤០ហិកតានេះ បើយើងតាមកសិកម្មខេត្ត៕