(ភ្នំពេញ)៖ របាយការណ៍របស់គណៈកម្មការគ្រោះមហន្តរាយខេត្តព្រៃវែង បានបង្ហាញឲ្យដឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះថា មានស្រុកចំនួន៤ នៅខេត្តព្រៃវែង កំពុងជួបប្រទះគ្រោះរាំងស្ងួត ធ្វើឲ្យស្រែស្រូវរបស់ប្រជាកសិករ សរុបចំនួន១២,៥៧៣ហិកតា ប្រឈមនឹងការស្វិតងាប់ ដោយសារគ្មានភ្លៀង ហើយខ្វះទឹក។
ស្រុកចំនួន៤នៅខេត្តព្រៃវែង ដែលកំពុងរងគ្រោះនោះមាន គឺស្រុកកំពង់ត្របែក ស្រុកស្វាយអន្ទរ ស្រុកព្រះស្តេច និងស្រុកបាភ្នំ។
បច្ចុប្បន្នអាជ្ញាធរខេត្ត បានសហការជាមួយអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន កំពុងចុះជួយអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវរបស់ប្រជាកសិករ៕