(ភ្នំពេញ)៖ គ្រឹះគឺជាផ្នែកមួយដ៏សំខាន់បំផុត នៃសំណង់អគារ ដើម្បីទ្រទ្រង់ទំហំអគារទាំងមូល ឲ្យនៅជាប់គង់វង្សយូរអង្វែង ប្រៀបបានដូចជាការអប់រំកុមារ ដែលជាផ្នែកមួយដ៏សំខាន់ នៃដំណាក់កាលវិវឌ្ឍន៍របស់មនុស្ស។ ប្រសិនបើការបណ្តុះបណ្តាលនៅកំរិតទាបមិនបានល្អ វាប្រៀបបានដូចជាគ្រឹះអគារ ដែលមិនរឹងមាំ ងាយស្រួលនឹងធ្វើឲ្យអគាររលំ ឬមានបញ្ហានៅថ្ងៃណាមួយជាក់ជាមិនខាន។

ងាកមកបរិបទការអប់រំនៅកម្ពុជាវិញ សាលាដែលមានស្តង់ដារគុណភាពអប់រំ ដែលទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិបានកើនឡើងជាបន្តបន្ទាប់ ក្នុងនោះសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា គឺជាសាលាអន្តរជាតិមួយ ដែលមានកម្មវិធីសិក្សា ដែលទទួលស្គាល់ស្តង់ដារគុណភាពអប់រំកម្រិតអន្តរជាតិ ដូចជា IEYC (International Early Year Curriculum), IPC (International Primary Curriculum) និង IMYC (International Middle Years Curriculum) ដែលត្រូវបានប្រើប្រាស់ ដោយសាលារៀនជាង៧២០ នៅក្នុង៩២ប្រទេសទូទាំងសាកលលោក។

សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា (Southbridge International School Cambodia)​ ប្រមូលផ្តុំដោយគ្រូបង្រៀនជាតិ និងអន្តរជាតិ ដែល​មានគរុកោសល្យខ្ពស់ និង ​បទពិសោធន៍បង្រៀនជាច្រើនឆ្នាំ រួមជាមួយថ្នាក់ពិសោធន៍ វិទ្យាសាស្រ្ត តន្ត្រី គំនូរ និងបន្ទុប់សិក្សាដែលបំពាក់ដោយ សម្ភារបរិក្ខាសិក្សាសំបូរបែប រួមជាមួយបណ្ណាល័យដ៏ធំទូលាយ។

លើសពីនេះ សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ក៏មានទីធ្លាសម្រាប់ហាត់កីឡា​ អាងហែលទឹកធំទូលាយ ជាមួយបរិយាកាសបរិសុទ្ធ ដែលផ្នែកមួយដ៏សំខាន់ សម្រាប់សុខភាពបុត្រធីតាលោកអ្នក។ អាហារដ្ឋានដ៏មានអនាម័យ រួមជាមួយគិលានុបដ្ឋាយិកាជំនាញ ត្រូវបានរៀបចំជូន ដើម្បីធានាថាបុត្រាបុត្រីលោកអ្នកទទួលបានសុខភាពពេញបរិបូរណ៍។

ក្នុងឱកាសបវេសនកាលថ្មីនេះ លោក លោកស្រី ដែលជាអាណាព្យាបាលសិស្សទាំងអស់ អាចទំនាក់ទំនង ដើម្បីចុះឈ្មោះចូលរៀន និងសាកសួរព៌ត័មានបន្ថែម ជាមួយសាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា តាមរយៈទូរស័ព្ទលេខ៖ ០២៣ ២៣១ ១២២, ០១៧ ២២២ ០៩០, ០១៧ ៤៤៤ ៣៧៧ អ៊ីម៉ែល: [email protected] Facebook: Southbridge International School of Cambodia។

ក្នុងឱកាសបវេសនកាលថ្មីនេះដែរ សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា ក៏មានកម្មវិធីពិសេសសម្រាប់អាណាព្យាបាលដែលមានកូនៗ សិក្សានៅសាលាអន្តរជាតិនានា ដែលប្រើប្រាស់កម្មវិធីសិក្សាអន្តរជាតិ ហើយមានបំណង ផ្លាស់ប្តូរមកកាន់សាលាអន្តរជាតិសៅប្រ៊ីដកម្ពុជា នឹងទទួលបានការចុះឈ្មោះដោយមិនគិតថ្លៃ (Free Registration Fee) ជារៀងរាល់ថ្ងៃរហូតដល់បំណាច់ខែសីហា​ ២០១៨៕