Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ត្រៀម CV ឱ្យហើយ! ក្រុមហ៊ុនចំនួន១០ ប្រកាសជ្រើសរើសបុគ្គលិកជិត ២ពាន់កន្លែង

07-08-2018 11:54

(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារនៅតាមមជ្ឈមណ្ឌល ការងារ ដែលផ្តល់ឱកាសការងារប្រមាណ ១៧២១កន្លែង កំពុងរង់ចាំលោកអ្នកសម្រាប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ។

សម្រាប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ ក្រុមហ៊ុនធំៗចំនួន១០ ក្នុងនោះមាន៖ ក្រុមហ៊ុន Smart, ក្រុមហ៊ុន ផាកកាហ្វេ, ក្រុមហ៊ុន Kofy, ក្រុមហ៊ុន Goldphnee, ក្រុមហ៊ុន G ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយក្រុមហ៊ុនធំៗចំនួន១០ ក្នុងនោះមានមីក្រូហិរញ្ញវត្ថុ AMK ក្រុមហ៊ុន Master Suki Soup ក្រុមហ៊ុន ឯករាជ្យ Photoshop សណ្ឋាគារ ហ៊ីម៉ាវ៉ារី ក្រុមហ៊ុនកាហ្វេ Brown ក្រុមហ៊ុន អាស៊ីវេលុយ ក្រុមហ៊ុន TH F & B ក្រុមហ៊ុន Truemoney ក្រុមហ៊ុន ផាកកាហ្វេ និងក្រុមហ៊ុន DKSH។ កិច្ចសម្ភាសការងារប្រចាំខែនេះ ធ្វើឡើងចាប់ពីម៉ោង៨៖០០ព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ប្អូនស្រី តាន ជូលាង និស្សិតផ្នែក ECO Business នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលធ្លាប់បានចូលរួមក្នុងវេទិកា ការងាររបស់ NEA បានលើកឡើងថា «ការរៀបចំវេទិកានេះពិតជាល្អណាស់ ព្រោះបានជួយដល់សិស្សិនិស្សិត ឱ្យបានជួបដោយផ្ទាល់ជាមួយ នឹងក្រុមហ៊ុន»។ «ជាមួយគ្នានោះ ជូ លាង បានចាត់ទុកវេទិកាការងារ និងសកម្មភាពផ្សេងៗ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ថាបានរួមចំណែក ក្នុងការនាំយកឱកាសការងារជាច្រើន ដល់សិស្សនិស្សិត ដែលមានបំណងចង់ស្វែងរកការងារ វេទិកានេះ ពិតជាល្អណាស់បង ព្រោះបានជូយដល់ខ្ញុំ ក៏ដូចជាអ្នកកំពុងស្វែងរកការងារធ្វើឱ្យឆាប់ទទួលបានការងារធ្វើ»។

សូមជម្រាបថាក្នុងដំណើរប្រតិបត្តិការជួយស្វែងរកការងារធ្វើដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឆមាសទី១ ឆ្នាំ២០១៨ NEA បានជួយស្វែងរកការងារ ធ្វើដល់ប្រជាពលរដ្ឋខ្មែរ បានប្រមាណ ៣២៥១នាក់ ចុះឈ្មោះអ្នកស្វែងរកការងារធ្វើបានប្រមាណ ៧៥៩០នាក់ នឹងរៀបចំវេទិកា ការងារបានចំនួន​៤២ដង។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕