(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ស្តូបវិមានឈ្នះ ឈ្នះ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារបើកកិច្ចប្រជុំចង្អៀតស្តីពីការសាងសង់ស្តូបវិមានឈ្នះឈ្នះ នៅវិមានសន្តិភាព ។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកង​រាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយសេនាធិការចម្រុះស្តីទី និងជាមេបញ្ជាការស្តីទីនៃកងទ័ពជើងគោក ​រួមទាំងក្រុមការងារ ជាច្រើនរូបទៀតផងដែរ។

គួរបញ្ជាក់ដែរថាវិមានឈ្នះឈ្នះនេះ បានបញ្ចុះបឋមសិលាសាងសង់ កាលពីខែកុម្ភៈ ឆ្នាំ២០១៦មក គិតដល់ត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ «វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា» បានសាងសង់នូវស្តូបដ៏ប្រវត្តិសាស្រ្តនេះបានរួចប្រហែល៨០ភាគរយហើយ៕