(ភ្នំពេញ)៖ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានកោតសសើរឧកញ៉ា ស្រី ចាន់ថន ពីក្មេងរត់តុគុយទាវក្លាយជាអគ្គនាយកក្រុមហ៊ុន Skyland group និងបានចូលរួមចំណែកអភិវឌ្ឍអតីតតំបន់សង្រ្គាមបង្ហូរឈាម វិហ៊ារសួគ៌ក្លាយជាតំបន់ទេសចរណ៍ រោងចក្រ កសាងសួនច្បារ បុរីតំលៃថោកដ៏អស្ចារ្យ ដែលធ្វើឲ្យប្រជាជនខ្មែរជាង៣ម៉ឺននាក់ ទទួលបានការងារធ្វើ និងពលករចំណាកស្រុកទៅថៃជាង១០០គ្រួសារ បានវិលត្រលប់មករួមរស់ជាមួយគ្រួសារ។
ការកោតសរសើរយ៉ាងដូច្នេះត្រូវបានធ្វើឡើង ក្នុងឱកាសលោកស្រី និងក្រុមការងារអញ្ជើញទស្សនាផ្ទាល់ ក្រុមហ៊ុន 7NG Skyland Group វិហារសួគ៌ ខេត្តកណ្ដាល ដើម្បីជួបជុំបាយសាមគ្គី ក្រោយបោះឆ្នោតដែលគណបក្សប្រជាជនទទួលបានជ័យជម្នះ យ៉ាងភ្លូកទឹក ភ្លូកដី ក្នុងលទ្ធផល៨២ភាគរយ។
ជាមួយគ្នានេះ លោកស្រី ហ៊ុន ស៊ីណាត បានថ្លែងអំណរគុណដល់ឧកញ្ញ៉ា ស្រី ចាន់ថន ដែលបានទទួលរាក់ទាក់ និងសូមសសើរពីការខិតខំប្រឹងប្រែង ចូលរួមអភិវឌ្ឍរីកចម្រើនយ៉ាងលឿន ឆាប់រហ័ស តំបន់វិហ៊ារសួគ៌ កែប្រែពីតំបន់សង្រ្គាមឲ្យក្លាយជាតំបន់អភិវឌ្ឍដ៏អស្ចារ្យ មានបុរី រោងចក្រធំៗជាង២០ ផ្សារទឹក ផ្សារទំនើប ទីលានស្តាត មន្ទីរពេទ្យ សម្ដេចតេជោ ហ៊ុន សែន សួនច្បារដ៏ធំ មានផ្កាគ្រប់ប្រភេទ រាប់រយមុខ សួនសត្វ ទទួលបានការគាំទ្រលទ្ធផលជាវិជ្ជមានយ៉ាងច្រើន៕