(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ នៅល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ នៅទីបញ្ជាការដ្ឋានសុីម៉ាក់ភ្នំពេញ បានជួបពិភាក្សាការងារជាមួយ លោកស្រី Elizabeth McGarva ទីប្រឹក្សាជាន់ខ្ពស់គម្រោង នៃក្រសួងជំនួយអភិវឌ្ឍន៍អន្តរជាតិ​ របស់ចក្រភពអង់គ្លេស លើកិច្ចប្រតិបតិ្តការ និងសហការបោសសំអាតមីនមនុស្សធម៌នៅកម្ពុជា។

បើតាមលោក ហេង រតនា ក្នុងជំនួបនោះ លោកស្រី Elizabeth បានបញ្ជាក់ថា គម្រោងរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស​ សំរេចផ្តល់កិច្ចសន្យាផ្តល់ជំនួយដល់អង្គការ​ដោះមីន​ NPA, HALO, MAG និង GICHD សំរាប់ធ្វើសកម្មភាពដោះមីនមនុស្សធម៌នៅកម្ពុជា រយៈពេល២ឆ្នាំ​ គឺ​ឆ្នាំ២០១៨ ដល់ខែមិនា​ ឆ្នាំ២០២០។

លោកស្រី Elizabeth ក៏បានកោតសរសើរដល់ក្រុមសុនខដោះមីនរបស់សុីម៉ាក់ ដែលកន្លងមកធ្លាប់បានចួលរួមជាមួយអង្គការ MAG ទទួលបានលទ្ធផលយ៉ាងល្អ។ លោកស្រីក៏បានពាំនាំនូវការវាយតម្លៃខ្ពស់របស់រដ្ឋមន្រ្តីការបរទេសអង់គ្លេស ចំពោះកិច្ចសហប្រតិបត្តិការជាមួយស៉ីម៉ាក់នាពេលកន្លងមក៕