(ពោធិ៍សាត់)៖ ភ្លៀងធ្លាក់ស្ទើរពេញមួយថ្ងៃនៅស្រុកវាលវែង ធ្វើឱ្យតំបន់មួយចំនួននៃឃុំអន្លង់រាប កំពុងជន់លិចយ៉ាងកំហុក អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានកំពុងញាប់ដៃញាប់ជើង ជំលាសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព។
ទឹកភ្លៀងជន់លិចលំនៅឋានប្រជាពលរដ្ឋខាងលើនេះ បាននឹងកំពុងកើតឡើងនារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅតំបន់មួយចំនួនពិសេសភូមិ ចំការជ្រៃខាងត្បូង នៃឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងនោះលោក វរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឱ្យដឹង តាមទូរស័ព្ទថា បញ្ហាខាងលើគ្រួសារគ្រោះ និងរងការខូចខាតមួយចំនួនផងដែរ ដូចជា៖ លិចទឹកចំនួន៦ខ្នង ហូរទៅតាមទឹកចំនួន១ខ្នង សម្ភារហូរទៅតាមទឹកចំនួន៣ខ្នងផ្ទះ រួមទាំងមានសត្វពាហនៈផងដែរ ហើយនៅល្ងាចថ្ងៃដដែលនេះដែរ ជំនន់ទឹកភ្លៀងបានធូរស្រាលហើយ នៅយប់បន្តិចបើមេឃមិនបន្តភ្លៀងទៀតនោះ នឹងស្រកអស់ ប៉ុន្តែទោសជាយ៉ាងណាក្តីពុំបង្កការរងគ្រោះដល់មនុស្សនោះទេ។
ខណៈនេះផងដែរ អធិការនគបាលស្រុកវាលវែង បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមានការប្រុងប្រយត្ន័ពីទ្រព្យសម្បតិ្ត កុមាតូចៗពិសេសលើបញ្ហាសុខភាពនិងអនាមយ័ក្នុងពេលហូបផឹងក៍ត្រូវអនាមយ័ផហដែរ៕