(ភ្នំពេញ)៖ តារាល្បីៗ ជាច្រើនដួងមានដូចជា សុផា លីនដា, សាន់នី សុក, ហង្ស សូរីយ៉ាន, ហេង សុខវាសនា, វីដ ខូល័រ, ង័រ ភាល័យ ពិធីករ ដាវុធ (MC DV) ពីយ៉ា វេហ្គា, សូ មូនីរត្ន័ និងអ្នកសារព័ត៌មានជាច្រើននាក់ រួមទាំងថ្នាក់ដឹកនាំដេប៉ូចែកចាយ ផ្តាច់មុខក្រុមហ៊ុន Yako Technology បានបង្ហាញវត្តមានក្នុងពិធីតេស្ត ប្រើសាកល្បងស្មាតហ្វូន HUAWEI nova 3 និង nova 3i ហើយបានសម្ដែង ចំណាប់អារម្មណ៍រីករាយភ្ញាក់ផ្អើល ជាមួយឱកាសប្រើប្រាស់ម៉ូដែលចុងក្រោយ ថតរូបភាព និងវីដេអូ បែបសប្បាយៗ នៅក្រុមហ៊ុន HUAWEI អគារ Exchange Square ជាន់ទីមួយ នាថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៨នេះ។

ជាមួយរូបរាងឡូយ សមត្ថភាពដ៏អស្ចារ្យ ស្មាតហ្វូនស៊េរី nova បានឆក់យកបេះដូងយុវវ័យជុំវិញពិភពលោក តាំងពីវត្តមាននាទីដំបូងលើទីផ្សារម្ល៉េះ ដោយសារតែវាផ្គាប់ចិត្តអ្នកប្រើប្រាស់ វ័យក្មេងគ្មានទាស់។ ផលិតយ៉ាងផ្ចិចផ្ចង់ជាពិសេស សម្រាប់យុវវ័យសម័យថ្មី ជាវ័យរូបសម្រស់ស្រស់ស្រាយ ជីវិតពោរពេញការកម្សាន្ត ស្មាតហ្វូន HUAWEI nova Series បានបង្កើនអានុភាពកាន់តែរឹងមាំ តាមរយៈសមាជិកថ្មីពីរម៉ូដែលទៀត គឺ HUAWEI nova 3 និង nova 3i។

ថ្លែងក្នុងពិធីតេស្តសាកល្បងប្រើប្រាស់ ស្មាតហ្វូន Huaweinova3 និង nova 3i ជាលើកដំបូងបង្អស់ លោក Jeff Yang នាយកចែកចាយស្មាតហ្វូន HUAWEI ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា​ «ក្នុងនាមជាអ្នកផ្ដល់បច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មានឈានមុខគេ ក្នុងសកលលោក នៅចំនួន ១៧០ ប្រទេស និងបម្រើមនុស្សជាងមួយភាគបី ទូទាំងពិភពលោក តាំងពីឆ្នាំ ១៩៨៧ ដោយផ្ដល់តម្លៃខ្ពស់ដល់ការ ច្នៃបង្កើតថ្មីដើម្បីអតិថិជន យើងមានក្ដីប្រាថ្នាមោះមុត ចំពោះប្រជាជនកម្ពុជា ឲ្យទទួលបានបទពិសោធបច្ចេកវិទ្យាថ្មីពី Huawei nova3 និង nova 3i ដោយប្រើប្រាស់វា បំពេញតម្រូវការយ៉ាងឆ្លាតវៃ។ យើងជឿជាក់ថា Huawei nova 3 និង nova 3i ជាមួយកាមេរ៉ា 24MP, 4 AI Camera និង128 GB ROM នឹងនាំមកនូវបទពិសោធល្អឥតខ្ចោះដល់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា»

ស៊េរី nova តែងតែផ្ដោតលើមុខងារថតរូប ល្អគាប់ចិត្ត ហើយគុណសម្បត្តិនេះរឹតតែអស្ចារ្យឡើង សម្រាប់ Huawei nova 3 ដែលបំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M + 2MP និងកាមេរ៉ាភ្លោះខាងក្រោមទំហំ 24M + 16MP។ ជាមួយ lens កាមេរ៉ាបែបអាជីព វាធ្វើឲ្យកម្រិតរូបភាដិតច្បាស់ល្អ បូករួមទាំង tool ច្រើនជម្រើសដូចជាជំនួយឲ្យសភ្លឺច្បាស់ ស្អាតបែបធម្មជាតិ។ ក្រៅពីផ្ដល់នូវគុណភាពរូបកម្រិតអាជីព ស្មាតហ្វូន HUAWEI nova 3 series អាចផលិតរូបថតបែប bokeh effect ខាងមុខច្បាស់ឆ្លុះនឹងផ្ទៃខាងក្រោយ ស្រទន់ព្រាលៗបែបធម្មជាតិ។ មុខងារ HDR effect ធ្វើឲ្យមានតុល្យភាពពន្លឺ រូបភាពច្បាស់គ្រប់ចំណុច មិនថាស្ថានភាពចាំងខ្លាំង។ ជាមួយកម្រិត Aperture 1.8 វាធ្វើឲ្យរូបកាន់តែភ្លឺ ហើយក៏ងាយស្រួលថត​ ពេលយប់ដែរ។

បច្ចេកវិទ្យា AI សម្គាល់ប្លង់រូបភាព ដោយស្វ័យប្រវត្តិ មាននៅកាមេរ៉ាទាំងក្រោយ និងមុខជួយការថតសែលហ្វីស្អាតដូចតារា។ សម្រាប់អ្នកចូលចិត្តថតរូបភាព ឬវីដេអូកំប្លែងប្លែកៗ Huawei nova3 និង nova 3i មានផ្ដល់ 3D Qmojis ស្អាតឃ្យូតៗ ដែលអាចឲ្យអ្នកលេងទឹកមុខ ធ្វើកាយវិការយ៉ាងរស់រវើក ហើយចែករំលែកក្នុងបណ្ដាញសង្គម។
ជាមួយការឌីហ្សាញរាងរៅដ៏ប្រណីត ប្រើកញ្ចក់ស្រោបទាំងមុខ និងក្រោយប្រដេញពណ៌ ភ្លឺចែងចាំង លម្អដោយគែមអាលុយមីញ៉ូម Huawei nova 3 ក៏បំពាក់នូវអេក្រង់ឆក​ ដ៏កំពុងពេញនិយម ធំពេញភ្នែក ទំហំ ៦,៣ អ៊ីញ កម្រិត Full HD+ 409 ppi បង្ហាញពណ៌បានដិតច្បាស់ល្អ ទោះជាប្រើក្រោមពន្លឺថ្ងៃ។

ស្ថិតនៅក្រោមផ្ទៃកញ្ចក់ គ្រឿងក្នុងរបស់ nova 3 បំពាក់ដោយ chip Kirin 970, GPU Mali-G72 PM12, CPU 8 Core 4 រត់នៅល្បឿន 2.4 និង 1.8 ហើយមាន RAM 6GB, ROM 128 G រីឯ nova 3iបំពាក់ chip Kirin 710។ បន្ថែមលើបច្ចេកវិទ្យាគ្រឿង កម្លាំងថ្មវិញក៏មិនណយដែរ គឺ 3750 mAh សម្រាប់ nova 3 និង 3340 mAh សម្រាប់ nova 3iហើយមាន Fast Charg ទៀតផង។ ប្រព័ន្ធសុវត្ថិភាពមានស្គេនម្រាមដៃ និងដោះសោរដោយប្រើមុខបានគ្រប់មុំ (3D)។

Huawei មិនត្រឹមតែផ្ដោត ទៅលើគុណភាពផលិតផលនោះទេ ការច្នៃបង្កើតថ្មីឥតឈប់ឈរ ដែលរួមចំណែកឲ្យ Huawei បន្តគ្របដណ្ដប់លើទីផ្សារស្មាតហ្វូន។ តួយ៉ាងដូចជា Huawei បានអភិវឌ្ឍនូវបច្ចេកវិទ្យា Chipset ដោយផ្ទាល់។ ដើម្បីឆ្លើយតបនឹងកំណើន​ តម្រូវការបទពិសោធលេងហ្គេមដ៏រលូន Huawei បានដាក់ឲ្យប្រើនូវ GPU Turbo ជួយបង្កើនដំណើរការកា្រហ្វិក ឥតទាល់ចិត្ត ដែលផ្ដល់នូវបទពិសោធកម្សាន្តដ៏រំជើបរំជួល និងជក់ចិត្តសម្រាប់យុវវ័យ។​

ស្មាតហ្វូន HUAWEI nova 3 និង nova 3 iបើកស្វាគមន៍ការកុម្ម៉ង់ទិញជាមុន ចាប់ពីថ្ងៃទី ៦ ខែសីហា នេះតទៅ ជាមួយនឹងកាដូកប់ៗរួមមាន កាស Bluetooth ដ៏ស្រស់ស្អាតកាលីបថ្លៃ។ ស៊ីមស្មាត ជាមួយកញ្ចប់ធំហ្មង ១៦ សប្ដាហ៍ សម្រាប់ស្មាតហ្វូន nova 3 និង ១២ សប្ដាហ៍សម្រាប់ Nova 3i៕